បរទេស ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រាប់សារព័ត៌មាន Breitbart ថា មាត្រដ្ឋានរបស់រុស្ស៊ី និងធនធានរ៉ែដ៏ធំសម្បើម ជាការផ្តល់ហេតុផល សម្រាប់ការស្តារទំនាក់ទំនង សេដ្ឋកិច្ចជាមួយទីក្រុងមូស្គូ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការកត់សម្គាល់របស់លោក Trump បានធ្វើឡើង បន្ទាប់ពីការសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃអង្គារ ជាមួយសមភាគីរុស្ស៊ី លោកប្រធានាធិបតី Vladimir Putin ដែលក្នុងនោះមេដឹកនាំទាំងពីរ ផ្តោតលើទំនាក់ទំនងទ្វេភាគី និងជម្លោះអ៊ុយក្រែន ។
យោងតាមសេតវិមាន បានឱ្យដឹងថា ទំនាក់ទំនងដែលប្រសើរឡើងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នឹងមាន “ភាពប្រសើរឡើង” ដែលមេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នា ដែលនាំទៅរក “កិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏ធំ” នៅពេលដែលសន្តិភាពត្រូវបានសម្រេច។
នៅក្នុងបទសម្ភាសន៍នោះ លោក Trump បាននិយាយថា សហរដ្ឋអាមេរិក “គួរតែដោះស្រាយ ចរចាជាមួយរុស្ស៊ី”។
លោក Trump បាននិយាយថា “ពួកគេ (រុស្ស៊ី) មានដីធំជាងគេដែលធំជាងប្រទេសចិន។ ពួកគេមានតំបន់ពេលវេលាចំនួន១១ ។ អ្នកអាចហោះហើរឆ្លងកាត់តំបន់ពេលវេលាចំនួន ១១ពីម្ខាងទៅម្ខាង។ ពួកគេមានផែនដីមានតម្លៃណាស់” ។
ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយបន្តទៀតអំពីកិច្ចព្រមព្រៀង អំពីរ៉ែកម្រជាមួយអ៊ុយក្រែន ដែលលោកបានស្វែងរក ដើម្បីទូទាត់សងប្រាក់រាប់ពាន់លាន ដែលរដ្ឋបាលមុនបានផ្តល់ជំនួយ ដល់ទីក្រុងកៀវ។ លោក Vladimir Zelensky ប្រធានាធិតីអ៊ុយក្រែន បានទៅទស្សនាសេតវិមានកាលពីចុងខែកុម្ភៈ ដើម្បីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនេះ ប៉ុន្តែកិច្ចពិភាក្សាបានក្លាយទៅជាជម្លោះ ដោយបញ្ចប់ភ្លាមៗ ដោយមិនមានកិច្ចព្រមព្រៀង ចុងក្រោយឡើយ ៕
ប្រែសម្រួលៈ ណៃ តុលា
