តូក្យូ៖ អ្នកការទូតកំពូលរបស់ជប៉ុន ចិន និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ “តម្រង់ទិសអនាគត” ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងតូក្យូ ចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់លើពាណិជ្ជកម្ម និងសន្តិសុខពិភពលោក បន្ទាប់ពីការវិលត្រឡប់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់សេតវិមាន។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Takeshi Iwaya បានឲ្យដឹងបន្ទាប់ពីកិច្ចចរចាត្រីភាគីថា លោក និងសមភាគីចិន និងកូរ៉េខាងត្បូង លោក វ៉ាង យី និងលោក Cho Tae Yul ក៏បានសម្រេចចិត្តពន្លឿនការរៀបចំ ដើម្បីរៀបចំកិច្ចប្រជុំកំពូល “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងតាមពេលវេលាសមស្រប”។
លោក Iwaya បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមថា “វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសទាំងបី ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការតម្រង់ទិសនាពេលអនាគត និងណែនាំតំបន់ និងសហគមន៍អន្តរជាតិពីការបែងចែកទៅជាកិច្ចសហប្រតិបត្តិការ” ។
នៅដើមដំបូងនៃកិច្ចប្រជុំ លោក វ៉ាង យី បានបង្ហាញពីការត្រៀមខ្លួនរបស់លោកក្នុងការកសាងទំនាក់ទំនងសហប្រតិបត្តិការបីផ្លូវ ដោយនិយាយថាប្រទេសចិននឹង “ស្វែងរកឥតឈប់ឈរនូវសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ” ។
ប៉ុន្តែលោកក៏បានបាញ់ព្រមានជប៉ុនលើបញ្ហាប្រវត្តិសាស្ត្រផងដែរ ដោយថា ឆ្នាំនេះជាខួប ៨០ ឆ្នាំនៃការបញ្ចប់នូវអ្វីដែលចិនហៅថា សង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ឆ្នាំ ១៩៣៧-១៩៤៥៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
