ព័ត៌មានអន្តរជាតិ

លោក Xi Jinping ៖ ត្រូវរំដោះគំនិត ធ្វើកំណែទម្រង់ និងនវានុវត្តន៍ ខិតខំប្រឹងប្រែង ដើម្បីទទួលបានការរីកចម្រើន

លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ៖ ត្រូវរំដោះគំនិត ធ្វើកំណែទម្រង់និងនវានុវត្តន៍ ខិតខំប្រឹងប្រែង ដើម្បីទទួលបានការរីកចម្រើន និងត្រូវអនុវត្តជាក់ស្តែង ក្នុងន័យបង្កើតជានិម្មបនកម្មថ្មី នៃការអភិវឌ្ឍរបស់ខេត្តYunnan ក្នុងដំណើរការធ្វើទំនើបកម្ម តាមបែបផែនចិន

ខណៈដែលចុះត្រួតពិនិត្យការងារនៅខេត្ត Yunnanនាពេលថ្មីៗនេះ លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និង ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានសង្កត់ធ្ងន់ថា ខេត្តYunnan ត្រូវតែអនុវត្តយ៉ាងម៉ត់ចត់ នូវការរៀបចំ ចាត់ចែងជាយុទ្ធសាស្រ្ត របស់គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ស្តីពីការអភិវឌ្ឍតំបន់ភាគខាងលិច និងតំបន់ខ្សែក្រវ៉ាត់សេដ្ឋកិច្ចទន្លេយ៉ងសេ អនុវត្តយ៉ាងពេញ លេញ ត្រឹមត្រូវនិងគ្រប់ជ្រុង ជ្រោយ នូវគំនិតអភិវឌ្ឍន៍ថ្មី ប្រកាន់ខ្ជាប់នូវគោលដៅការងារ ទូទៅទូទៅដែលស្វែង រកការវិវឌ្ឍប្រកប ដោយភាពនឹងនរ ផ្តោតសំខាន់លើការជំរុញ ការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ រំដោះគំនិត ធ្វើកំណែទម្រង់និងនវានុវត្តន៍ ខិតខំប្រឹងប្រែង ដើម្បីទទួលបានការរីកចម្រើន និង ត្រូវអនុវត្តជាក់ស្តែង ក្នុងន័យបង្កើតជានិម្មបនកម្មថ្មី នៃការអភិវឌ្ឍរបស់ខេត្តYunnan ក្នុងដំណើរការធ្វើទំនើបកម្ម តាមបែបផែនចិន ៕

To Top