ព័ត៌មានអន្តរជាតិ

ប្រាំមួយរំពេចក្នុងរដូវផ្ការីក ៖ ស្ពៃជូរ ដែលជួយកែលម្អ ជីវភាពរស់នៅ

លោក Xi Jinping តែងនិយាយពីអតីតកាល ដែលលោករស់នៅនិងធ្វើការនៅទីជនបទ ។ នារដូវផ្ការីកឆ្នាំ ២០១៤ ពេលអញ្ជើញ ចូលរួមកិច្ចពិភាក្សា នៃគណៈប្រតិភូ តំណាងប្រជាជនខេត្តកុយចូវ ក្នុងអំឡុងពេលមហាសន្និបាត សភាទាំងពីរទូទាំងប្រទេសចិន លោក Xi Jinping អគ្គលេខាធិការ នៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បាននឹករំលឹកយ៉ាងជ្រាលជ្រៅ ពីអតីតកាលដែលលោកធ្វើការនៅភូមិឡាំងជាហឺ លោកចាំច្បាស់ថា អ្នកភូមិបានប្រមូលស្ពៃ ទុកធ្វើជាស្ពៃជូរ ហើយជូនឱ្យគាត់ និងផ្ដែផ្តាំថាហូបរបស់ឆ្ងាញ់ “ដែលជួយកែលម្អជីវភាពរស់នៅ” នេះទៅ ធ្វើឱ្យលោកចងចាំ ជាប់រហូតមិនអាចបំភ្លេចបាន ។

កាលពីចុងទសវត្សឆ្នាំ១៩៦០ លោក Xi Jinping វ័យមិនដល់ ១៦ ឆ្នាំផង បានចាកចេញពីក្រុងប៉េកាំងទៅធ្វើការតាមភូមិនៅខេត្តស្រាន់ស៊ី អស់រយៈពេល ៧ ឆ្នាំ។ ជនបទជាប្រភពបទពិសោធន៍ ការងាររបស់លោក រហូតដល់ធ្វើជាប្រមុខរដ្ឋ លោកមាននូវមនោសញ្ចេតនាយ៉ាង ជ្រាលជ្រៅជាមួយជនបទ និងប្រជាជនដែលរស់នៅពឹងលើដីស្រែ ។

ប្រទេសចិនជាប្រទេសកសិកម្មធំ កសិករជាកម្លាំងសំខាន់នៃការអភិវឌ្ឍជាតិ។ ពេលចុះត្រួតពិនិត្យការងារតាមភូមិ លោកលោក Xi Jinping តែងតែសួរថា៖ តើលោកអ្នកនៅត្រូវការអ្វី? ធ្វើការឱ្យជាក់លាក់ដើម្បីប្រជាជន ជាពិសេសជួយជ្រោមជ្រែងដល់កសិករ ជារឿងរ៉ាវដែលលោកតាមដានយកចិត្តទុកដាក់ ៖ “ការធ្វើទំនើបកម្មតាមបែបផែនចិន ការស្តារជនបទជាកិច្ចការដ៏សំខាន់។”

នាទសវត្សឆ្នាំ ១៩៦០ រាប់សិនយាន់ប្រាក់ចិន, នាឆ្នាំ ២០១២ ប្រាំពីរពាន់យាន់ប្រាក់ចិនជាង , នាឆ្នាំ២០២២ លើសពីពីរម៉ឺនយាន់ប្រាក់ចិន… នេះជាតួលេខនៃប្រាក់ចំណូលប្រចាំឆ្នាំខុសៗគ្នា សម្រាប់ប្រជាជនម្នាក់ៗ ដែលរស់នៅទីជនបទ របស់ប្រទេសចិន ដែលបានបង្ហាញពីការ ខិតខំតស៊ូជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចំនួន លើសពី១៣ពាន់ លានរបស់រដ្ឋាភិបាលមួយ។

បច្ចុប្បន្ន ស្ពៃជូរបានក្លាយជាឧស្សាហកម្មតំណាងមួយនៃការស្តារជនបទរបស់ចិន។ ឃុំ Damintunនៃទីក្រុង Shenyang ខេត្ត Liaoning ស្ថិតនៅតំបន់ភាគឦសានចិន ទីនេះល្បីខាងការផលិតស្ពៃជូរ ផលិតបានស្ពៃជូរ លើសពី ៣៧០ លានគីឡូក្រាមក្នុងមួយឆ្នាំ តម្លៃទិន្នផលសរុបប្រចាំឆ្នាំ ប្រហែល ១២០០ លានយាន់ប្រាក់ចិន។ ស្ពៃជូរ ត្រូវបាននាំចេញទៅកាន់គ្រប់ទិសទីលើពិភពលោក បានធ្វើឱ្យជីវភាព របស់កសិករ នៃតំបន់នោះកាន់តែប្រសើរឡើង ។

នៅរដូវផ្ការីកឆ្នាំ ២០២៥ ប្រទេសចិនពន្លឿនអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី នៃវិស័យកសិកម្ម ពូនជ្រុំផលិតកម្មជនបទទំនើប ដើម្បីជំរុញឱ្យប្រាក់ចំណូល របស់កសិករកើនឡើងបន្ថែមទៀត ។ ទោះបីជាបម្រែបម្រួល និម្មាបនកម្ម នៃពិភពលោកវិវឌ្ឍយ៉ាងខ្លាំង ដែលមិនធ្លាប់មានក្នុងមួយ រយឆ្នាំកន្លងទៅក៏ដោយ ប៉ុន្តែ ពិភពលោកទទួលបានទំនុកចិត្ត ពីការអភិវឌ្ឍបែបបរិយាបន្ន ដើម្បីផ្តល់ផលប្រយោជន៍ ទូទៅដល់មនុស្សគ្រប់រូប ។

រាល់ការតស៊ូទាំងអស់ ដើម្បីតែស្វែងរកសុភមង្គលជូនប្រជាជន ។ រំពឹងចំពោះអនាគតប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។

To Top