ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី ទទួល​ស្គាល់​ថា អ៊ុយក្រែន​ នឹង​មិន​អាចចូលរួម​ជាមួយ​ណាតូ​បាននោះទេ

AFP

វ៉ាស៊ីនតោន៖ លោក Steven Witkoff បេសកជនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា បានឲ្យដឆងកាលពីថ្ងៃសុក្រថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានទទួលស្គាល់យ៉ាងទូលំទូលាយថា អ៊ុយក្រែន នឹងមិនអាចចូលរួមជាមួយអង្គការណាតូ បានទេ។

លោក ហ្សេឡិនស្គី និងលោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន “បានទទួលស្គាល់យ៉ាងទូលំទូលាយថា ពួកគេនឹងមិនចូលជាសមាជិកអង្គការណាតូបាននោះទេ”។

លោក Witkoff បានលើកឡើងថា “ប្រសិនបើនឹងមានកិច្ចព្រមព្រៀងសន្តិភាព អ៊ុយក្រែនមិនអាចក្លាយជាសមាជិករបស់ណាតូបាននោះទេ។ ខ្ញុំគិតថា វាត្រូវបានទទួលយកភាគច្រើន” ។

បេសកជន​រូប​នេះ​ក៏​បាន​អះអាង​ដែរ​ថា ថ្នាក់​ដឹកនាំ​អ៊ុយក្រែន​បាន​យល់​ព្រម​រៀបចំ​ការ​បោះឆ្នោត ​ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការបោះឆ្នោតប្រធានាធិបតីត្រូវបាន គេរំពឹងថា នឹងធ្វើឡើងនៅឆ្នាំ២០២៤ ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែច្បាប់អាជ្ញាសឹករបស់ប្រទេសនេះ ដែលចូលជាធរមានចាប់តាំងពីការចាប់ផ្តើមនៃ ជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី ហើយកាលពីមួយខែមុន លោក ត្រាំ បានដាក់ស្លាកលោក ហ្សេឡិនស្គី ថាជា “ជនផ្តាច់ការដោយគ្មានការបោះឆ្នោត” ផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top