បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្តល់យោបល់ថា អ្នកដែលត្រូវបានផ្តន្ទាទោស ពីការវាយប្រហារថ្មីៗប្រឆាំងនឹងរោងចក្រ Tesla អាចត្រូវបានបញ្ជូនទៅ ពន្ធនាគារដ៏ធំដ៏ល្បីល្បាញរបស់ប្រទេស El Salvador ។
ឃ្លាំងលក់រថយន្ត របស់ក្រុមហ៊ុន Tesla នៅសហរដ្ឋអាមេរិក ត្រូវបានគេកំណត់គោលដៅ ដោយការវាយប្រហារជាច្រើននៅក្នុងអ្វីដែលអគ្គមេធាវីអាមេរិកលោក Pam Bondi បានដាក់ស្លាកថា ជាអំពើភេរវកម្មក្នុងស្រុក។
នៅក្នុងសារមួយនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social កាលពីថ្ងៃសុក្រ លោក Trump បានព្រមានខ្លាំងៗថាមនុស្សដែលត្រូវបានគេរកឃើញថា មានពិរុទ្ធនៃការវាយប្រហារអាចត្រូវបានបញ្ជូន ទៅប្រព័ន្ធព្រហ្មទណ្ឌរបស់ប្រទេស El Salvador ។
គួរឲ្យដឹងដែរថា ប្រតិកម្មប្រឆាំងនឹងក្រុមហ៊ុន Tesla គឺបណ្តាលមកពីតួនាទីរបស់ CEOគឺលោក Elon Musk ជាទីប្រឹក្សារបស់លោក Trump ។ ក្នុងនាមជាអាជ្ញាធរប្រសិទ្ធភាពរបស់រដ្ឋាភិបាល DOGE លោក Musk កំពុងមើលការខុសត្រូវលើការកាត់បន្ថយថវិកា និងការកាត់បន្ថយកម្លាំងពលកម្មជាច្រើនរបស់សហព័ន្ធ។
ចាប់តាំងពីចុងខែមករា ការវាយប្រហារជាច្រើនបានធ្វើឡើងទៅលើគោលដៅលើរថយន្ត Tesla ហាងលក់ទំនិញ និងស្ថានីយ៍សាកថ្មនៅសហរដ្ឋអាមេរិក និងកាណាដា ជួនកាលអមដោយគំនូរប្រឆាំងនឹងលោក Muskផងដែរ ។ រថយន្ត និងស្ថានីយ៍សាកថ្មជាច្រើនត្រូវបាន ដុតបំផ្លាញជាមួយនឹងអាវុធប្រភេទ Molotov cocktails ហើយឧប្បត្តិហេតុជាច្រើនបានរាប់បញ្ចូលទាំងការបាញ់កាំភ្លើង នៅហាងចែកចាយមួយចំនួនផង៕
ប្រែសម្រួល៖ ស៊ុន លី
