ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីលីបង់ ព្រមានថាប្រទេសកំពុងស្ថិតនៅក្រោម ការប្រថុយប្រថាន នៃការផ្ទុះសង្គ្រាមថ្មីមួយ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានព្រមានថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល អាចអូសប្រទេសនេះចូលទៅក្នុង សង្រ្គាមថ្មីពោលគឺ បន្ទាប់ពីការវាយប្រហារយ៉ាងសាហាវ ទៅលើទីក្រុងនានានៅភាគខាងត្បូង។

យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ នៅលើគេហទំព័រផ្លូវការរបស់គាត់កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រី បានព្រមានអំពីប្រតិបត្តិការយោធាជាថ្មី នៅព្រំដែនភាគខាងត្បូង និងដោយសារតែហានិភ័យដែលពួកគេ បានអូសប្រទេសចូលទៅក្នុងសង្រ្គាមថ្មីមួយដែល នឹងនាំមកនូវភាពលំបាកដល់ប្រទេសលីបង់ និងប្រជាជនលីបង់។

លោកSalam ក៏​បាន​សង្កត់​ធ្ងន់ផងដែរ​ពី​តម្រូវការ​ដើម្បី​ធានា​ថា រដ្ឋ លីបង់ តែ​ម្នាក់​ឯង​មាន​អំណាច​ក្នុង​ការ​សម្រេច​ចិត្ត​សង្រ្គាម និង​សន្តិភាពរបស់ខ្លួន។

លោកក៏បានអំពាវនាវឱ្យអង្គការ សហប្រជាជាតិដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យដកខ្លួនចេញពីប្រទេសលីបង់ ដោយព្រមានថាអរិភាពនៅតែបន្តគំរាមកំហែង ដល់បទឈប់បាញ់ដែលកំពុង កើតមាននាពេលបច្ចុប្បន្ន។

គួរឲ្យដឹងដែរថាកាលពីថ្ងៃសៅរ៍ យន្តហោះរបស់អ៊ីស្រាអែល បានវាយប្រហារទីក្រុង Tyre, Zibqin និង Qlaileh។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា សកម្មភាព​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​នឹង ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​មក​លើ​ អ៊ីស្រាអែល​ពី​ចម្ងាយ​ប្រហែល ៦ គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​នៃ​ព្រំដែន។

ទីក្រុងយេរូសាឡឹមខាងលិច បានស្តីបន្ទោសក្រុមហេសបូឡា ចំពោះការបាញ់បង្ហោះ ហើយបាននិយាយថា ខ្លួនបានកំណត់គោលដៅលើទីតាំង រ៉ុក្កែតរបស់ក្រុមនេះប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top