បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ត្រូវបានចោទប្រកាន់ពីបទគេចវេសពីបង់ពន្ធក្នុងទំហំទឹកប្រាក់ចំនួន ២១៨,៧ លានបាត តាមរយៈការផ្ទេរភាគហ៊ុនដែលគួរឱ្យសង្ស័យ។ លោក Wiroj ជំរុញឱ្យមានការស៊ើបអង្កេតពីនាយកដ្ឋានចំណូល។
យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ត្រូវបានចោទប្រកាន់នៅថ្ងៃចន្ទនេះពីបទគេចវេសពីពន្ធដែលមានតម្លៃ ២១៨,៧ លានបាត បន្ទាប់ពីទទួលបានភាគហ៊ុនដែលមានតម្លៃ ៤,៤ ពាន់លានបាតពីគ្រួសាររបស់លោកស្រី។
ក្នុងអំឡុងពេលថ្ងៃដំបូងនៃ ការជជែកដេញដោលប្រឆាំងនឹងលោកស្រី ផែតងតាន , សមាជិកសភាបក្សប្រជាជន លោក Wiroj Lakkhanaadisorn បានចោទថា លោកស្រី ផែតងតាន បានក្លែងបន្លំការទិញភាគហ៊ុន ពីសមាជិកគ្រួសារប្រាំនាក់ដើម្បីជៀសវាងការបង់ពន្ធលើភាគហ៊ុន ដែលទទួលបានជាផ្នែកនៃការចែកចាយ ទ្រព្យសម្បត្តិអាជីវកម្មរបស់គ្រួសារលោកស្រី។
លោក Wiroj បានអះអាងថា ប្រតិបត្តិការភាគហ៊ុនគឺ មានការក្លែងបន្លំ ដោយសារលោកស្រី ផែតងតាន បានប្រើកិច្ចសន្យាសន្យាដោយគ្មានកាលបរិច្ឆេទកំណត់ ឬអត្រាការប្រាក់។
លោកបានអះអាងថា “ប្រសិនបើលោកស្រីពិតជាបានទិញភាគហ៊ុនទាំងនេះជាមួយនឹងលិខិតសន្យា ការកំណត់ចំណាំគួរតែរួមបញ្ចូលកាលបរិច្ឆេទទូទាត់ និងអត្រាការប្រាក់” ៕
ប្រែសម្រួលៈ ណៃ តុលា
