តូក្យូ៖ តុលាការជប៉ុន បានចេញបញ្ជាឱ្យរំលាយព្រះវិហារបង្រួបបង្រួម ដែលត្រូវបានរិះគន់ ចំពោះការស្វែងរកការបរិច្ចាកផ្នែកហិរញ្ញវត្ថុពីសមាជិករបស់ខ្លួន ដែលនឹងត្រូវបានរំលាយ បន្ទាប់ពីមានការស្នើសុំពីរដ្ឋាភិបាលកណ្តាល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
បញ្ជាដោយតុលាការក្រុងតូក្យូ នឹងដកហូតអង្គការដ៏ចម្រូងចម្រាសនៃឋានៈរបស់ខ្លួនជាសាជីវកម្មសាសនា ដែលមានអត្ថប្រយោជន៍ពន្ធ ទោះបីជាវានឹងនៅតែត្រូវបានអនុញ្ញាតឱ្យដំណើរការនៅក្នុងប្រទេសជប៉ុនក៏ដោយ។
ព្រះវិហារបង្រួបបង្រួមមួយនេះ គឺជាអង្គការសាសនាដំបូងគេ នៅក្នុងប្រទេសជប៉ុន ដែលត្រូវបានចេញដីការំលាយជុំវិញការរំលោភច្បាប់រដ្ឋប្បវេណី ហើយជាលើកទីបីហើយ ដែលត្រូវបានទទួលដោយដីកាបែបនេះ សម្រាប់ការបំពានច្បាប់ស៊ីវិល។
តុលាការបានឲ្យដឹងថា ខ្លួនមិនអាចមើលរំលងការខូចខាតដ៏សំខាន់ ដែលបានកើតឡើងដោយព្រះវិហារនោះទេ ហើយថាវាគ្មានជម្រើសសម្រាប់ដីការំលាយនោះទេ ដោយហៅវាថាជា “សកម្មភាពផ្លូវច្បាប់ ដែលមិនអាចជៀសបាន”។
អង្គការនេះទំនងជាមិនធ្វើអោយប្រសើរឡើងនូវឥរិយាបទរបស់ខ្លួនទេ ដោយសារតែខ្លួនបានបន្តការអនុវត្តរបស់ខ្លួន បើទោះបីជាបានប្រកាសកាលពីឆ្នាំ២០០៩ ថាវានឹងធានាបាននូវការអនុលោមតាមច្បាប់ក៏ដោយ។ យោងតាមតុលាការបានឱ្យដឹងថា ព្រះវិហារមួយនេះ បានបោកបញ្ឆោតទឹកប្រាក់យ៉ាងហោចណាស់ ២០.៤ ពាន់លានយ៉េន (១៣៥.៤ លានដុល្លារ) នៅក្នុងការបរិច្ចាគពីមនុស្សជាង ១,៥០០នាក់៕
ប្រែសម្រួល ឈូក បូរ៉ា
