បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីលោក Vladimir Putin បាននិយាយថា មនុស្សមួយចំនួន នៅលោកខាងលិច មិនយល់ពីប្រទេសរុស្ស៊ីទេ ប៉ុន្តែការពិតនោះមិនបានរារាំង ដល់ការអភិវឌ្ឍន៍ របស់ប្រទេសនោះទេ។
ប្រធានាធិបតីរុស្ស៊ី បានធ្វើការកត់សម្គាល់ទាំងនោះ កាលពីថ្ងៃពុធក្នុងអំឡុងពេលកិច្ចប្រជុំមួយ nS ក្រុមប្រឹក្សាភិបាល នៃចលនាទីមួយ ដែលជាអង្គការរុស្ស៊ី សម្រាប់កុមារ និងយុវជន ។
លោកPutin បាននិយាយថាមានមនុស្សច្រើនណាស់ នៅលោកខាងលិច ដែលមិនយល់ពីប្រទេសរុស្ស៊ី ប៉ុន្តែនេះមិនបានរារាំង យើងពីការរស់នៅនិងការ អភិវឌ្ឍន៍ទេហើយ នេះគួរតែជំរុញឱ្យយើង បង្កើនចំនួនមនុស្ស ដែលយល់ពីយើងហើយចង់រស់ នៅជាមួយយើង ដោយសន្តិភាពនិងមិត្តភាព ឲ្យបានច្រើនជាងនេះ ។
លោកប្រធានាធិបតី បានសង្កត់ធ្ងន់ដែរថា គោលដៅបែបនេះ អាចសម្រេចបាន តាមរយៈការងារទូលំទូលាយជាមួយ យុវជនហើយលោកបានមាន ប្រសាសន៍ថា ភាពជោគជ័យកំពុងរង់ចាំយើងនៅក្នុងផ្នែកនេះ ប្រសិនបើយើងធ្វើការយ៉ាងសកម្ម និងមានប្រសិទ្ធភាពជាមួយ យុវជន ជាមួយកុមារ ជាមួយក្មេងជំទង់ អ្នកដែលបង្កើតមូលដ្ឋានគ្រឹះ នៃអនាគតរបស់ប្រទេស និងផ្តល់តម្លៃដល់ប្រទេសនេះ។
បង្កើតឡើងក្នុងឆ្នាំ២០២២ ដោយមានការគាំទ្រផ្ទាល់ពី លោក Putinចលនានេះ Movement of the First បានរីកចម្រើនទៅជាអង្គការទូទាំង ប្រទេសដ៏ធំមួយហើយ យោងតាមប្រធានាធិបតី ឥឡូវនេះវាប្រមូលផ្តុំសមាជិក ជាង១១លាននាក់មកហើយ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
