ព័ត៌មានអន្តរជាតិ

ជំនួយការលោក Zelensky ទាមទារអឺរ៉ុបក្នុងការផ្តល់កម្លាំងទ័ព មកឲ្យខ្លួនតាមរយៈសម្ព័ន្ធនៃឆន្ទៈ

RT News

បរទេស៖ យោងតាមការចេញផ្សាយ RT ជំនួយការជាន់ខ្ពស់របស់លោកមេដឹកនាំអ៊ុយក្រែន Vladimir Zelensky បានប្រាប់ AFP កាលពីថ្ងៃពុធថា បណ្តាប្រទេសនៅអឺរ៉ុបគួរតែដាក់ពង្រាយ កងទ័ពប្រយុទ្ធទៅកាន់ប្រទេសអ៊ុយក្រែន ដែលត្រៀមប្រយុទ្ធជាជាងការរក្សាសន្តិភាព។

លោកIgor Zhovkva បានធ្វើការអំពាវនាវនៅមុនកិច្ចប្រជុំកំពូលប៉ារីសនៃ សម្ព័ន្ធនៃឆន្ទៈឬ coalition of the willing ដែលជាសម្ព័ន្ធមានការចូលរួម ពីសំណាក់ប្រទេសនៅទូទាំងអឺរ៉ុប និងលើសពីនេះដែលត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែនផង។

គាត់បានប្រាប់ AFP ថា ៖យើងត្រូវការទាហានដែលបានទទួលការ បណ្តុះបណ្តាលយ៉ាងច្បាស់លាស
ដើម្បីត្រៀមខ្លួនប្រយុទ្ធហើយមន្ត្រី​រូប​នេះ​បញ្ជាក់​ថា ក្រុង​កៀវ​មិន​ស្វែង​រក​កង​កម្លាំង​អឺរ៉ុប​ ដើម្បី​ចូល​រួម​ផ្ទាល់​ជាមួយ​ទាហាន​រុស្ស៊ី​ទេ ប៉ុន្តែ​ជា​ការ​ពង្រឹង​សមត្ថភាព​ការពារ របស់​អ៊ុយក្រែនប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាដឹកនាំដោយប្រទេសបារាំង និងចក្រភពអង់គ្លេស ការពិភាក្សារបស់ក្រុមចម្រុះបានរួមបញ្ចូល ការដាក់ពង្រាយកម្លាំង ការធានា ដ៏រឹងមាំចំនួន ៣០,០០០ នាក់ ដើម្បីការពារទីក្រុងសំខាន់ៗ កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាបេសកកម្មប៉ូលីសអាកាសផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top