ព័ត៌មានអន្តរជាតិ

ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា និងទីក្រុងបាងកក ត្រូវរងការវាយប្រហារ ពីរញ្ជួយដីដ៏ខ្លាំងក្លា កម្រិត ៧.៧រ៉ិចទ័រ

AFP

បរទេស៖ សេវាតាមដានការរញ្ជួយដីបាននិយាយថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារ ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រ ដែលប៉ះពាល់ដល់ទីក្រុងបាងកក ក៏ដូចជាមនុស្សរាប់រយនាក់ បានរត់ចេញពីអគារនានាក្នុងរាជធានីរបស់ថៃ ដោយភាពភ័យស្លន់ស្លោ បន្ទាប់ពីការរញ្ជួយ។

យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនានេះថា មិនមានការបញ្ជាក់ណាមួយភ្លាមៗណាមួយពីប្រទេសមីយ៉ាន់ម៉ា អំពីការខូចខាតបន្ទាប់ពីការរញ្ជួយដីដែលការស្ទាបស្ទង់ ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា មានកម្រិត 7.7 រ៉ិចទ័រ និងមានជម្រៅ 10 គីឡូម៉ែត្រ នៅឡើយទេ។

សាក្សីនៅទីក្រុងបាងកកបាននិយាយថា ប្រជាជនបានរត់ចេញតាមដងផ្លូវទាំងភ័យស្លន់ស្លោ ហើយទឹកបានហូរចេញពីអាងហែលទឹក៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top