ព័ត៌មានអន្តរជាតិ

ថៃ៖ ៣នាក់ស្លាប់, ៨១នាក់ជាប់នៅក្នុងគំនរថ្មបាក់បែករបស់សំណង់អគារកម្ពស់ ៣០ជាន់ ដែលដួលរលំ

Busliness today

បរទេស៖ ធូលី និងកំទេចកំទីបានបោកបក់តាមដងផ្លូវនៃភាគខាងជើងទីក្រុងបាង នៅថ្ងៃសុក្រនេះ ខណៈដែលអ្នកស្រុកភ័យស្លន់ស្លោរបានរត់រកជីវិតរបស់ពួកគេ បន្ទាប់ពីអគារដែលកំពុងសាងសង់មួយបានដួលរលំបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រីថៃ លោក Phumtham Wechayachai បាននិយាយកាលពីរសៀលថ្ងៃសុក្រថា មនុស្សចំនួន ៨១ នាក់បានជាប់នៅក្នុងគំនរបាក់បែកនៃសំណង់អគារកម្ពស់ ៣០ជាន់ ហើយ ៣ នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់។

ការដ្ឋានសាងសង់អគាររដ្ឋាភិបាលថ្មីកម្ពស់ ៣០ជាន់ បានប្រែក្លាយទៅជាកន្លែងគ្រោះមហន្តរាយយ៉ាងឆាប់រហ័ស ដោយមនុស្សបានលោតចូលរថយន្តដើម្បីគេចខ្លួន ឬស្រែកយំនៅពេលពួកគេរត់ដោយថ្មើរជើង៕

ប្រែប្រួលៈ ណៃ តុលា

To Top