ព័ត៌មានអន្តរជាតិ

Update: ចំនួនអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា កើនឡើងដល់ជិត ៧០០នាក់ និងរបួស ១.៦៧០នាក់

AFP

បរទេស៖ អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦៩៤ នាក់បានស្លាប់ និងជិត ១.៧០០ នាក់បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័របានវាយប្រហារកណ្តាលប្រទេសមីយ៉ាន់ម៉ា។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បាននិយាយនៅថ្ងៃនេះថា មីយ៉ាន់ម៉ាបានកត់ត្រាការរញ្ជួយដីយ៉ាងហោចណាស់ ១៤ លើក ចាប់តាំងពីការរញ្ជួយដីកម្រិត ៧.៧ រិចទ័រ កាលពីថ្ងៃទី ២៨ ខែមីនា ដែលបានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងស្វែងរកជនរងគ្រោះ និងវាយតម្លៃការខូចខាតយ៉ាងលំបាក។

តួ​លេខ​បឋម​ពី​តំបន់​ដែល​ រង​គ្រោះ​ខ្លាំង​បំផុត​បង្ហាញ​ថា​ ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា​បាន​កើន​ឡើង​ពី ១៤៤នាក់ ទៅ ៦៩៤ នាក់​ក្នុង​មួយ​យប់។ ក្រុមមន្ត្រីបាននិយាយថា មនុស្ស ១.៦៧០ នាក់បានរងរបួស និង ៦៨ នាក់កំពុងបាត់ខ្លួន។ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង។

យោងតាមអ្នកភូគព្ភវិទូអាមេរិក នេះគឺជាការរញ្ជួយដីដ៏ធំបំផុតដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេលជាងមួយសតវត្សរ៍។ ឧត្តមសេនីយ Min Aung Hlaing មេដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបញ្ជាឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងតំបន់រងគ្រោះ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top