ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូជឿជាក់ថាអង់គ្លេស និងបារាំងគឺជាអ្នកគាំទ្រក្នុងការវាយប្រហារចុងក្រោយ របស់អ៊ុយក្រែនមកលើរុស្សី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសបារាំង និងអង់គ្លេសបានជួយគាំទ្រយ៉ាងសកម្មដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ីកាលពីថ្ងៃសុក្រ។

ការអះអាងនេះត្រូវបានធ្វើឡើងដោយ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova ជាមួយនឹងក្រុមអ្នកសារព័ត៌មានហើយ មុននេះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ឧបករណ៍វាស់ស្ទង់មួយត្រូវបាន បំផ្លាញដោយការពិត នៅក្នុងការវាយប្រហារ HIMARS របស់អ៊ុយក្រែន។

លោកស្រី Zakharova បាននិយាយថា ៖ យើង មានហេតុផលដើម្បីជឿថាការកំណត់គោលដៅ និងការរុករកត្រូវបានសម្របសម្រួលតាមរយៈផ្កាយរណបរបស់បារាំង ហើយអ្នកឯកទេសអង់គ្លេសបានបញ្ចូល គោលដៅ កូអរដោណេ និងបាញ់បង្ហោះ មីស៊ីលជាដើម ។

លោកស្រីបានបន្តទៀតថា៖ បញ្ជាបានមកពីទីក្រុងឡុងដ៍ដោយដាក់ស្លាកថាជាផ្នែកនៃការវាយប្រហារនៃយុទ្ធនាការ ភេរវកម្ម របស់កងទ័ពអ៊ុយក្រែន ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី។ អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បន្ថែម​ថា សកម្មភាព​បែប​នេះ​បង្ហាញ​ថា ក្រុង​កៀវ មិនអាចជាភាគួដែលគួរតែ​អាច​ចរចា​ជាមួយ​បាននោះទេ។

ទោះបីជាលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន បានគាំទ្រជាសាធារណៈ ការផ្អាកបណ្តោះអាសន្ននៃការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលដែលយល់ព្រមដោយទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែគាត់ មិនបានធ្វើអ្វីដើម្បីសង្កេតនិងតាមដានវានោះទេ នេះបើយោងតាមលោកស្រី ​​Zakharova បានបញ្ជាក់បន្ថែម៕

ប្រែសម្រួល៖ ស៊ុនលី

To Top