ព័ត៌មានអន្តរជាតិ

មេបញ្ជាការកំពូល ៖ ប្រទេសអ៊ីរ៉ង់មិនដែលខ្វាយខ្វល់ ចំពោះការគម្រាមកំហែងរបស់លោក Trump នោះទេ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីរ៉ង់​នឹង​មិន​ឱនក្បាល​ដាច់ខាតចំពោះ​សម្ពាធ​របស់​អាមេរិក​ ក្នុង​ការ​បន្ត​ការ​ចរចា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើយ។

នេះគឺជាអ្វីដែលត្រូវបានធ្វើការលើកឡើងមេទ័ពជើងទឹក​កំពូល ហើយគាត់បាននិយាយដោយសង្កត់ធ្ងន់ទៀតថា ទីក្រុងតេហរ៉ង់បានត្រៀមខ្លួនជាស្រេចក្នុងការវាយបកវិញ ក្នុងករណីមានការវាយប្រហាររបស់អាមេរិកណាមួយ។

នៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍ al-Mayadeen កាលពីថ្ងៃសៅរ៍ លោក Alireza Tangsiri
មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ហៅកាត់ថា IRGC នៃកងទ័ពជើងទឹកបានរុញច្រានប្រឆាំងនឹងឱសានវាទរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នាពេលថ្មីៗនេះ ដែលជំរុញឱ្យប្រទេសនេះចូលក្នុងកិច្ចចរចានុយក្លេអ៊ែរថ្មី។

លោក Tangsiri បាននិយាយថា៖ខ្ញុំមិនមានចំណេះដឹងអំពីសាររបស់លោក Trump ទេ ហើយក៏មិនខ្វល់ក្នុងការវិភាគវាដែរ។ ខ្ញុំឮការគម្រាមកំហែងរបស់គាត់ ខ្ញុំសង្កេតមើលសកម្មភាពរបស់គាត់ ហើយខ្ញុំរៀបចំខ្លួនដើម្បីទប់ទល់នឹងពួកគេ។ យើងមានសមត្ថភាពវាយប្រហារមូលដ្ឋានសត្រូវទាំងអស់ ទោះនៅទីណាក៏ដោយ គ្មាននរណាម្នាក់អាចវាយប្រហារយើង ហើយរត់គេចខ្លួនបានឡើយ៕

ប្រែសម្រួល៖ ស៊ុនលី

To Top