បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Putin បានប្រកាសពីផែនការសម្រាប់ការអភិវឌ្ឍ នាពេលអនាគតនៃកងទ័ពជើងទឹករុស្ស៊ី។
លោកប្រធានាធិបតីបានធ្វើអត្ថាធិប្បាយនេះកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Murmansk ក្នុងអំឡុងពេលជួបជាមួយនាវិកនៃនាវាមុជទឹកនុយក្លេអ៊ែរ Arkhangelsk ដែលជានាវា Yasen-M class ដែលបំពាក់ដោយមីស៊ីល Zircon hypersonic ។
លោក Putin បាននិយាយថា ទីក្រុងមូស្គូមើលឃើញថា កងទ័ពជើងទឹករបស់ខ្លួនជាមូលដ្ឋានគ្រឹះនៃសន្តិសុខរបស់ប្រទេស និងជាបន្ទុកដ៏សំខាន់នៅក្នុងតុល្យភាពយុទ្ធសាស្ត្រពិភពលោក។
លោកបានប្រកាសពីគម្រោងសាងសង់នាវាចំនួន ៥ គ្រឿងក្នុងថ្នាក់ដូចគ្នា នាវាមុជទឹកប្រភេទ Boei-A ចំនួន៣ គ្រឿងទៀត និងនាវាច្រើនប្រភេទផ្សេងមួយចំនួននៅឆ្នាំ ២០៥០ផងដែរ។
តាមផែនការមេលោកប្រធានាធិបតីបានកំណត់គោលដៅនៃការពង្រីកកងនាវាមុជទឹកនុយក្លេអ៊ែរសម្រាប់ជាតិនិងនិងបញ្ជីឈ្មោះនាវាចម្បាំងមួយចំនួនទៀត៕
ប្រែសម្រួល៖ ស៊ុនលី
