ម៉ាន់ដាឡេ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សជាង ១០០០នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និងជាង ២៣០០នាក់ផ្សេងទៀតបានរងរបួសក្នុងមួយថ្ងៃបន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៧រិចទ័របានវាយប្រហារកណ្តាលប្រទេសមីយ៉ាន់ម៉ា។
រញ្ជួយដ៏បំផ្លិចបំផ្លាញបាននាំឱ្យសហរដ្ឋអាមេរិក រុស្ស៊ី ចិន និងប្រទេសដទៃទៀត និងស្ថាប័នអន្តរជាតិបង្ហាញការត្រៀមខ្លួនរបស់ពួកគេក្នុងការផ្តល់ជំនួយសង្គ្រោះដល់ប្រទេសមីយ៉ាន់ម៉ា ហើយប្រទេសខ្លះបានចាប់ផ្ដើមធ្វើដូច្នេះហើយ។
រដ្ឋាភិបាលជប៉ុន ក៏បានប្តេជ្ញាផ្តល់ការគាំទ្រឱ្យបានច្រើនតាមតែអាចធ្វើទៅបានដល់ប្រជាជាតិអាស៊ីអាគ្នេយ៍ ហើយបាននិយាយថាខ្លួនកំពុងពិចារណាលើការបញ្ជូនការផ្គត់ផ្គង់ជាមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ការរញ្ជួយដីនេះបានកើតឡើងនៅរសៀលថ្ងៃសុក្រ ដោយបានវាយប្រហារក្នុងជម្រៅប្រហែល ១០ គីឡូម៉ែត្រ ដោយមានការរញ្ជួយយ៉ាងខ្លាំងនៅជិតទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមការស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
