ព័ត៌មានអន្តរជាតិ

អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»

ថ្ងៃទី២៩ ខែមីនា នៅក្រុង សានយ៉ា ខេត្តហៃណាន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន វិទ្យាស្ថានស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូងរបស់ប្រទេសចិន និងមជ្ឈមណ្ឌលស្រាវជ្រាវសមុទ្រHuaYang បានរួមគ្នារៀបចំធ្វើពិធីបង្កើតគណៈកម្មាធីការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូងរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង» ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។

លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាន់ខ្ជាប់ការធ្វើជាអ្នកផ្សព្វផ្សាយស្មារតីសន្តិភាព អ្នកកត់ត្រាពីកិច្ចសហប្រតិបតិ្តការជាក់ស្តែងនិងអ្នកជំរុញការអភិវឌ្ឍឈ្នះ-ឈ្នះ របស់សមុទ្រចិនខាងត្បូង ។ ការបង្កើតគណៈកម្មាធីការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង ជាវិធានការច្នៃប្រឌិតថ្មីមួយរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្នុងន័យអនុវត្តជាក់ស្តែងនូវគំនិតវប្បធម៌របស់លោក Xi Jinping គំនិតការទូតរបស់លោក Xi Jinping ក៏ដូចជាជំរុញការកសាងសហគមន៍រួមវាសនារបស់មហាសមុទ្រផងដែរ ។ រំពឹងថាអាចចាប់ដៃជាមួយមិត្តរួមអាជីពនៃគ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ ត្រួសត្រាយនិងធ្វើការច្នៃប្រឌិតថ្មី ដើម្បីរួមចំណែកក្នុងការកសាងសមុទ្រចិនខាងត្បូងទៅជាសមុទ្រសន្តិភាព សមុទ្រមិត្តភាពនិងសមុទ្រសហប្រតិបតិ្តការ ក៏ដូចជាជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិផងដែរ ។

ក្នុងពិធីលើកនេះ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង» ។ របាយការណ៍នេះបានបង្ហាញថា ប្រជាជននៃប្រទេសអាស៊ីអាគ្នេយ៍បានឯកភាពគ្នាកម្រិតខ្ពស់ចមពោះការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងតាមរយៈមធ្យោបាយការទូត កិច្ចសន្ទនានិងការពិគ្រោះពិភាក្សា ព្រមទាំងរំពឹងទុកធ្វើកិច្ចសហប្រតិបតិ្តការជាមួយប្រទេសចិននៅតំបន់សមុទ្រចិនខាងត្បូង ៕

To Top