ឆ្នាំនេះ ជាខួប ៦០ឆ្នាំនៃការបង្កើតភូមិភាគស្វយ័តស៊ីចាំងរបស់ប្រទេសចិន ។ នៅថ្ងៃទី២៨ ខែមីនា ដែលជាទិវារំលឹករំដោះទាសកសិករស៊ីចាំងរាប់លាននាក់ រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសក្រោមចំណងជើងថា 《ការអភិវឌ្ឍ និងវឌ្ឍនភាពនៃកិច្ចការសិទ្ធិមនុស្សនៅភូមិភាគស្វយ័ត ស៊ីចាំង ក្នុងយុគសម័យថ្មី》 ដែលបានបង្ហាញដោយគ្រប់ជ្រុងជ្រោយនិងសត្យានុម័តពីបម្រែបម្រួលយ៉ាងខ្លាំងរបស់តំបន់ស៊ីចាំងតាមរយៈទិន្នន័យយ៉ាងលម្អិត។

សិទ្ធិរស់រានមានជីវិតជាមូលដ្ឋាននៃសិទ្ធមនុស្សទាំងអស់ ។ ពេលមុននឹងតំបន់ស៊ីចាំងត្រូវបានរំដោះដោយសន្តិភាពកាលពីឆ្នាំ១៩៥១ សុវត្ថិភាពអាយុជីវិតរបស់ទាសកសិករនិងទាសករទាំងឡាយមិនអាចទទួលការធានាបានទេ ពួកគេគ្មានសេរីភាពផ្ទាល់ខ្លួន សេរីភាពទ្រព្យសម្បិត្តនិងសេរីភាពគំនិត និយាយពីឫសគល់គឺគ្មានសិទ្ធិរបស់មនុស្សទាល់តែសោះ ។ បន្ទាប់ពីតំបន់ស៊ីចាំងត្រូវបានរំដោះដោយសន្តិភាព ទាសកសិករនិងទាសករទាំងឡាយបានធ្វើជាម្ចាស់ផ្ទះពិតប្រាកដ ។ តាំងពីត្រូវបានរំដោះដោយសន្តិភាព រហូតដល់បច្ចុប្បន្ននេះ ប្រជាជននៅតំបន់ស៊ីចាំងបានកើនឡើងពីប្រហែល១លាននាក់ ដល់៣លាន៧សែននាក់ អាយុពេលគិតជាមធ្យមតាមការរំពឹងទុករបស់ប្រជាជនបានកើនឡើងពី ៣៥,៥ឆ្នាំ ដល់ ៧២,១៩ឆ្នាំ ដែលបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។

ការអភិវឌ្ឍជាគន្លឹះសម្រាប់សម្រេចបាននូវសុភមង្គលរបស់ប្រជាជន ។ បើប្រៀបធៀបនឹងការធានារបស់ទាសកសិករនិងទាសករទាំងឡាយនៅតំបន់ស៊ីចាំងក្នុងសម័យចាស់ ជីវភាពរស់នៅរបស់ប្រជាជននៃតំបន់ស៊ីចាំងថ្មី មានបម្រែបម្រួលយ៉ាងខ្លាំងដូចមេឃនិងដី។ គិតរហូតដល់ចុងឆ្នាំ២០១៩ តំបន់ស៊ីចាំងសម្រេចបាននូវការធ្វើឱ្យជនក្រីក្រក្នុងបញ្ជីឈ្មោះក្រីក្រចំនួន៦២ម៉ឺន ៨ពាន់នាក់បំរះខ្លួនចេញផុតពីភាពក្រីក្រទាំងអស់ ។ នៅឆ្នាំ២០២៤ ប្រាក់ចំណូលសុទ្ធគិតជាមធ្យមនៃប្រជាជនស៊ីចាំងដែលបានចេញផុតពីភាពក្រីក្របានកើនឡើង១២,៥ភាគរយ ។ លើវិស័យអប់រំ មុននឹងត្រូវរំដោះដោយសន្តិភាព នៅតំបន់ស៊ីចាំង អត្រាអនក្ខរភាពមានចំនួនលើសពី៩៥ភាគរយ អត្រាចូលរៀនរបស់កុមារដែលមានអាយុដល់ពេលចូលរៀនមិនដល់២ភាគរយ ប៉ុន្តែពេលបច្ចុប្បន្ននេះ តំបន់ស៊ីចាំងបានលុបបំបាត់អនក្ខរភាព ព្រមទាំងបានបង្កើតដោយគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធអប់រំជាកាតព្វកិច្ចរយៈពេល១៥ឆ្នាំ ។
មិនត្រឹមតែមានការធានាខាងការរស់រានមានជីវិត និងសិទ្ធិអភិវឌ្ឍន៍ប៉ុណ្ណោះទេ វប្បធម៌ប្រពៃណីរបស់តំបន់ស៊ីចាំងក៏ទទួលបានការអភិរក្សដែលពីមុនមិនដែលមានផងដែរ ។ បើដើរតាមផ្លូវនៅតំបន់ស៊ីចាំង អ្នកផងទាំងពួងអាចឃើញថា សំណង់ យីហោនិងផ្ទាំងប៉ាណូនៅកន្លែងសាធារណៈសុទ្ធតែបានប្រើប្រាស់ភាសាដែលប្រើប្រាស់ជាទូទៅរបស់រដ្ឋ និងភាសាស៊ីចាំង ។
ក្នុងរយៈពេលតែរាប់សិបឆ្នាំប៉ុណ្ណោះ ហេតុអ្វីបានជាតំបន់ស៊ីចាំងបានមានការប្រែប្រួលយ៉ាងខ្លាំងបែបនេះ ? នេះគឺដោយមកពី ជានិច្ចកាល បក្សកាន់អំណាចរបស់ចិនតែងតែគោរពនិងធានាសិទ្ធិមនុស្ស ហើយបានប្រកាន់ខ្ជាប់គំនិតសិទ្ធិមនុស្សស្តីពីការចាត់ទុកប្រជាជនជាស្នូល ព្រមនិងអភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ដែលស្វែងរកបាននូវផ្លូវអភិវឌ្ឍសិទ្ធិមនុស្សប្រកបដោយលក្ខណៈពិសេសចិន និងលក្ខណៈពិសេសស៊ីចាំង ។
នៅតំបន់ស៊ីចាំងនាពេលបច្ចុប្បន្ននេះ មិនថាការតាក់តែងច្បាប់និងផែនការគ្រប់ផ្នែក ឬក៏ការបែងចែកសំរាមតាមប្រភេទ និងការគ្រប់គ្រងអចលនទ្រព្យក៏ដោយ ប្រជាជនសុទ្ធតែអាចឈ្វេងយល់និងចូលរួម ហើយបញ្ហាក៏អាចត្រូវបានដោះស្រាយដែរ ។
តើការការពារសិទ្ធិមនុស្សនៅតំបន់ស៊ីចាំងធ្វើបានល្អឬអត់ ទិន្នន័យបានផ្តល់ចម្លើយរួចហើយ រឿងលម្អិតក្នុងជីវភាពរស់នៅរបស់ប្រជាជនក៏អាចបញ្ជាក់ពីការពិតដែរ រាល់ពាក្យភូតកុហកណាមួយក៏មិនអាចលាក់បាំង និងមួលបង្កាច់បានឡើយ ៕
