សេអ៊ូល៖ មនុស្សរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នា នៅកណ្តាលទីក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍ ទាំងទាមទារឱ្យមានការបណ្តេញចេញ ពីតំណែងឬការចូលកាន់តំណែងឡើងវិញ របស់ប្រធានាធិបតីលោក Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ពីបទដាក់ច្បាប់ អាជ្ញាសឹករយៈពេលខ្លី របស់លោកនៅក្នុងខែធ្នូ។
ភាគីទាំងពីរ បានអំពាវនាវឱ្យតុលាការធម្មនុញ្ញ មានសេចក្តីសម្រេចភ្លាមៗ លើការកាត់ក្តីចោទប្រកាន់របស់លោក Yoon ខណៈដែលតុលាការមិនទាន់បានប្រកាស កាលបរិច្ឆេទ នៃសេចក្តីសម្រេចរបស់ខ្លួនលើសំណុំរឿងនេះ នៅឡើយ។
បាតុករប្រមាណ ១៥,០០០នាក់ បានប្រមូលផ្តុំគ្នានៅជិតវិមាន Gyeongbok ដោយកាន់ស្លាកសញ្ញាទាមទារ “ការបណ្តេញចេញជាបន្ទាន់” របស់ Yoon និងស្រែកថា “បញ្ចប់ការបះបោរ និងទទួលយកពិភពលោកថ្មី”។
លោក Kim Jae-ha មេដឹកនាំក្រុមពលរដ្ឋដែលនៅពីក្រោយការជួបជុំគ្នាបានថ្លែងថា៖ «អ្វីដែលតុលាការធម្មនុញ្ញត្រូវតម្កល់គឺការការពារលទ្ធិប្រជាធិបតេយ្យនៅលើទឹកដីនេះ និងការសម្រេចទម្លាក់ពីរូបលោកតំណែង។
លោកបានលើកឡើងថា “មានដែនកំណត់ចំពោះសាធារណៈជន។ តុលាការធម្មនុញ្ញនឹងត្រូវបាត់បង់ទំនុកពិសាធារណៈ ប្រសិនបើការព្រមានប្រឆាំងនឹងកើតឡើងកាន់តែខ្លាំង”៕
ប្រែសម្រួល ឈូក បូរ៉ា
