ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅមីយ៉ាន់ម៉ា កើនឡើងដល់ ១៧០០នាក់ 

Kyodo

ម៉ាន់ដាឡេ៖ របបយោធាបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ដែលបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ប្រហែល ១.៧០០ នាក់ និងជាង ៣.៤០០ នាក់ផ្សេងទៀតបានរងរបួស ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ជាមួយនឹងមនុស្សជាច្រើន ដែលជាប់នៅក្រោមគំនរបាក់បែក។

ក្រុមជួយសង្គ្រោះទាំងក្នុង និងក្រៅប្រទេសបានបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកជា ៧២ ម៉ោងដំបូងចាប់តាំងពីការរញ្ជួយដីដ៏ខ្លាំងក្លាដែលចាត់ទុកថាជាបង្អួចដ៏សំខាន់សម្រាប់ការស្វែងរកអ្នកនៅរស់រានមានជីវិតជិតដល់ទីបញ្ចប់ហើយ ប៉ុន្តែការរីកចម្រើនមានភាពយឺតយ៉ាវចំពេលមានការខ្វះខាតគ្រឿងចក្រធុនធ្ងន់។

ប្រភពរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ទីតាំងអគារនេះ ជាកន្លែងដែលជនជាតិជប៉ុនម្នាក់រស់នៅ ពោលគឺរស់នៅក្នុងអគារដែលបានដួលរលំនៅទីក្រុងម៉ានដាឡេ ដែលជាទីក្រុងនៅចំណុចកណ្តាលនៃការរញ្ជួយដីនោះ មិនត្រូវបានដឹងដំណឺងនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ខ្លួននឹងបញ្ជូនក្រុមដែលមានសមាជិក ៥នាក់ រួមទាំងអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីវាយតម្លៃតម្រូវការជំនួយ មុនពេលពិចារណាថាតើត្រូវបញ្ជូនក្រុមសង្គ្រោះបន្ទាន់ដែរឬទេ។ ខ្លួនក៏បានសម្រេចចិត្តផ្តល់ការផ្គត់ផ្គង់ប្រចាំថ្ងៃដល់មីយ៉ាន់ម៉ា តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលគាំទ្រដោយរដ្ឋាភិបាល។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីបានវាយប្រហារនៅរសៀលថ្ងៃសុក្រ ដោយមានការរញ្ជួយយ៉ាងខ្លាំងនៅជិតទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា។ រញ្ជួយដីក៏មាននៅប្រទេសថៃ និងចិន ដែលនៅជិតខាងនោះផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top