ថ្ងៃទី៣១ ខែមីនា ការិយាល័យនយោបាយនៃគណៈកម្មធិការ មជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាអំពី«បទប្បញ្ញត្តិស្តីពីការងារអភិរក្សនិងត្រួតពិនិត្យបរិស្ថាននិងអេកូឡូស៊ី»។លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។
កិច្ចប្រជុំបានបង្ហាញថា ការត្រួតពិនិត្យនិងការពារបរិស្ថានអេកូឡេស៊ីរបស់មជ្ឈិមបក្ស គឺជាវិធានការសំខាន់របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីជំរុញការ កសាងអរិយធម៌អេកូឡូស៊ី ត្រូវតែប្រកាន់ខ្ជាប់និងបង្កើនការដឹកនាំរបស់បក្សកុម្មុយនីស្តចិនសម្រាប់ការងារ អធិការកិច្ចក្នុងកិច្ចការពារបរិស្ថានបន្តដើរតួនាទីអធិការកិច្ចជាដាវដ៏មុតស្រួច និងពង្រឹងបន្ថែមទៀតនូវទំនួលខុសត្រូវនយោបាយនៃគ្រប់តំបន់និងស្ថាប័ន ដើម្បីកសាងប្រទេសចិនដ៏ស្រស់ស្អាត។ត្រូវតែពង្រឹងការកសាងក្រុមអធិការកិច្ច បង្កើនការគ្រប់គ្រងតាមស្តង់ដារ និងពង្រឹងរបៀបរបបការងារនិងវិន័យឱ្យបានម៉ឺងម៉ាត់៕
