ព័ត៌មានអន្តរជាតិ

សមាជិកសភាអ៊ីរ៉ង់ម្នាក់ អំពាវនាវឲ្យយកគំរូតាមកូរ៉េខាងជើង ជុំវិញការអភិវឌ្ឍគ្រាប់នុយក្លេអ៊ែរ

RT News

បរទេស៖ យោងតាមការចេញផ្សាយ RT លោក Ahmad Naderi សមាជិកគណៈប្រធានសភាអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងមិនហ៊ានគំរាមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ទេ ប្រសិនបើទីក្រុងតេហរ៉ង់មានអាវុធនុយក្លេអ៊ែរ។

មួយថ្ងៃមុននេះ ប្រធានាធិបតីអាមេរិកបានគំរាមអ៊ីរ៉ង់ ជាមួយនឹងការទម្លាក់គ្រាប់បែកដែលមិនធ្លាប់មានពីមុនមក ប្រសិនបើខ្លួនមិនទទួលយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ គាត់បានប្រាប់ NBC News កាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់នឹងទទួលរងការទម្លាក់គ្រាប់បែក ដូចដែលពួកគេមិនដែលឃើញពីមុនមក។

បើយោងតាមអ្វីដែលលោកNaderi បានស្នើនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Xi បានបញ្ជាក់ថាប្រទេសអ៊ីរ៉ង់អាចធ្វើតាមគំរូរបស់កូរ៉េខាងជើង ។ការសង្កេតមើលអាកប្បកិរិយា និងសុន្ទរកថារបស់លោក Trump ក្នុងអំឡុងពេលអាណត្តិដំបូង របស់គាត់ជាមួយកូរ៉េខាងជើង បង្ហាញថាការមានអាវុធនុយក្លេអ៊ែរ បាននាំមកនូវសន្តិសុខដល់ប្រទេសកូរ៉េ ។

រំលឹកដែរថាទោះបីជាមានការគំរាមកំហែង ដល់កូរ៉េខាងជើងជាមួយនឹង ភ្លើង និងកំហឹងដូចដែលពិភពលោកមិនធ្លាប់ឃើញ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងក្នុងឆ្នាំ២០១៧ក៏ដោយ ក៏លោក Trump បានបន្តចូលរួមជាមួយប្រទេសនេះដោយការទូតក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីដំបូងរបស់គាត់។

ហើយបន្ទាប់​ពី​កិច្ច​ប្រជុំ​ជា​ច្រើន​កិច្ច​ពិភាក្សា​ ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ ក្រោយ​មក​បាន​ដួល​រលំ​ជុំវិញ​ការ​ខ្វែង​គំនិត​គ្នា​ លើ​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម និង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។ ចាប់តាំងពីពេលនោះមក ទីក្រុងព្យុងយ៉ាងបានបន្តធ្វើការសាកល្បងមីស៊ីល រួមទាំងប្រព័ន្ធបញ្ជូននុយក្លេអ៊ែរ របស់ខ្លួនដដែលជាធម្មតា៕

ប្រែសម្រួល៖ ស៊ុន លី

To Top