ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអូស្ត្រាលី ហៅការដាក់ពន្ធគយរបស់អាមេរិកថា មិនមែនជាទង្វើរបស់មិត្តភ័ក្តិនោះទេ

AFP

ស៊ីដនី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានី បានថ្កោលទោសពន្ធថ្មីរបស់សហរដ្ឋអាមេរិក លើទំនិញនាំចូលពីប្រទេសនេះថា “គ្មានការធានា និងមិនមែនជាទង្វើរបស់ប្រទេសជាមិត្ត” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារ័ត៌មានចិនស៊ិនហួ។

លោក អាល់បានី នៅព្រឹកថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អំពីពន្ធ ១០ ភាគរយលើការនាំចូលទាំងអស់ពី ប្រទេសអូស្ត្រាលីមិនបានកើតឡើងជា “ការភ្ញាក់ផ្អើល” ចំពោះរដ្ឋាភិបាលរបស់លោកនោះទេ ប៉ុន្តែបាននិយាយថាពួកគេ “មិនមានមូលដ្ឋាននៅក្នុងតក្កវិជ្ជា” ។

លោក អាល់បានី បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Melbourne ភ្លាមៗបន្ទាប់ពីលោក ត្រាំ បានបង្ហាញអំពីពន្ធថ្មីដែលកំពុងកើនឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ម៉ោងក្នុងស្រុកថា “ពន្ធរបស់រដ្ឋបាលមិនមានមូលដ្ឋាននៅក្នុងតក្កវិជ្ជានោះទេ ហើយពួកគេប្រឆាំងនឹងមូលដ្ឋាន នៃភាពជាដៃគូរបស់ប្រទេសទាំងពីរ” ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានលើកឡើងថា “នេះមិនមែនជាទង្វើរបស់មិត្តម្នាក់នោះទេ។ លោកបានបញ្ជាក់ថា អូស្ត្រាលីនឹងមិនដាក់ពន្ធគយទៅវិញទៅមក លើសហរដ្ឋអាមេរិកទេ ផ្ទុយទៅវិញការគំរាមកំហែងប្រើប្រាស់ “យន្តការដោះស្រាយវិវាទ” ដែលមាននៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រជាជាតិនានា។

លោកបានបន្ដថា “ប្រជាជនអូស្ត្រាលីមានសិទ្ធិគ្រប់យ៉ាង ក្នុងការមើលសកម្មភាពនេះដោយរដ្ឋបាលលោក ត្រាំ ថាធ្វើឱ្យខូចទំនាក់ទំនងពាណិជ្ជកម្មសេរី និងយុត្តិធម៌របស់យើង ហើយប្រឆាំងនឹងតម្លៃរួមដែលតែងតែជាបេះដូងនៃ មិត្តភាពដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ។ សាជីវកម្មផ្សព្វផ្សាយអូស្ត្រាលី បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់លោក អាល់បានី កំពុងរៀបចំប្ដឹងសហរដ្ឋអាមេរិកទៅកាន់ អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីចោទប្រកាន់ថា បានរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top