បរទេស៖យោងតាមការចេញផ្សាយរបស់ RT សមាជិកអង្គការណាតូអឺរ៉ុបបានលើកឡើងពីការព្រួយបារម្ភថា ទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងមូស្គូ អាចនឹងនាំឲ្យមានការការចាកចេញពីសហភាពអឺរ៉ុបក្នុងអំឡុងពេលកិច្ចចរចាអាចធ្វើឱ្យប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកចុះខ្សោយ។
សហរដ្ឋអាមេរិក និងរុស្ស៊ីបានបើកកិច្ចប្រជុំកម្រិតខ្ពស់ជាច្រើនដងនៅប្រទេសអារ៉ាប៊ីសាអូឌីត និងតួគីក្នុងគោលបំណងបញ្ចប់ជម្លោះអ៊ុយក្រែន និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូត ដោយមានការរំពឹងទុកនៃកិច្ចចរចាមួយផ្សេងទៀត។
នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ អ្នកការទូតណាតូដែលមិនបញ្ចេញឈ្មោះបាននិយាយថា សញ្ញាពីទីក្រុងវ៉ាស៊ីនតោនថា ខ្លួនអាចនឹងផ្លាស់ប្តូរកងកម្លាំងរបស់ខ្លួនចេញពីអឺរ៉ុប រួមជាមួយនឹងការលាតត្រដាងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់ប្រទេសរុស្ស៊ី បានបង្កឱ្យមានការភ័យខ្លាចក្នុងចំណោមរដ្ឋជាសមាជិកទាំងឡាយ។
គួរឲ្យដឹងដែរថាបណ្តាប្រទេសសហភាពអឺរ៉ុបបាននិងកំពុងបង្កើនការចំណាយផ្នែកយោធា និងការផលិតសព្វាវុធ ដែលជំរុញដោយតម្រូវការរបស់លោក Trump ដល់គោលដៅចំណាយរបស់អង្គការណាតូច្រើនជាងទ្វេដងដល់៥ភាគរយនៃផលិតផលក្នុងស្រុកសរុប៕
ប្រែសម្រួល៖ស៊ុនលី
