ព័ត៌មានអន្តរជាតិ

សមាជិកសភារុស្ស៊ីម្នាក់ ត្រូវបានបណ្តេញចេញពីតំណែង ក្រោយខកខានមិនមកបំពេញការងារសោះ រយៈពេល២ឆ្នាំ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភារុស្ស៊ីម្នាក់ត្រូវបាន ដកចេញពីអាណត្តិរបស់គាត់ បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងនៅរដ្ឋ Duma ដែលជាសភាជាន់ទាបរបស់ប្រទេស បានបង្កើតឡើងថាគាត់មិនបានមក បំពេញការងារប្រហែលពីរឆ្នាំ ហើយបានបាត់ខ្លួនប្រហែល ២០០ ថ្ងៃដោយគ្មានមូលហេតុត្រឹមត្រូវ។

សមាជិកសភានៃគណបក្សប្រជាធិបតេយ្យ សេរីនិយមស្តាំនិយមរបស់រុស្ស៊ី (LDPR) លោក Yuri Napso ត្រូវបានដកចេញពីសភាកាលពីថ្ងៃពុធ ជាមួយនឹងការសម្រេចចិត្តគាំទ្រដោយ សមាជិកសភាចំនួន៣៤៥សម្លេង នាក់នៃស្ថាប័នដែលមានសមាជិកសរុប ៤៥០នាក់ ខណៈដែល គណបក្ស LDPR ក៏ដូចជាសមាជិកនៃបក្សកុម្មុយនិស្តរុស្ស៊ី (KPRF) ភាគច្រើនបានបដិសេធមិនចូលរួមបោះឆ្នោត។

គេបានរកឃើញថាសមាជិកសភារូបនេះគឺអវត្តមានសភា Duma ដែលចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៣ ហើយបានរស់នៅក្នុងប្រទេសអារ៉ាប់រួម។ បន្ថែមពីនោះលោក Napso បានខកខានសរុបប្រហែលជា២០០ ថ្ងៃធ្វើការដោយមិនមានហេតុផលត្រឹមត្រូវ។ ជាធម្មតាដំណើរ​ការ​បញ្ចប់​អាណត្តិ​អាច​ត្រូវ​បាន​ ចាប់​ផ្តើម​បន្ទាប់​ពី​សមាជិក​សភា​មួយ​រូប​មិន​បាន​ចូល​រួម ​ក្នុង​សម័យ​ប្រជុំ​អស់​រយៈ​ពេល​៣០​ថ្ងៃ។

ទោះជាយ៉ាងណាក៏ដោយលោក Napso បានច្រានចោលការសម្រេចនេះ ដោយថ្កោលទោសវាថា ប្រញាប់ និងមិនបានស៊ើបអង្កេតឱ្យបានត្រឹមត្រូវ ហើយសន្យាថានឹងប្តឹងតវ៉ានៅតុលាការបន្ត។

គួរឲ្យដឹងបន្ថែមទៀតថ្លែងទៅកាន់ RBK ប្រចាំថ្ងៃរបស់រុស្ស៊ី អតីតសមាជិកសភាឥឡូវនេះបានអះអាងថា ថ្ងៃធ្វើការដែលរំលងគួរតែជាថ្ងៃដែលត្រូវតែជាប់គ្នា ដើម្បីសក្តិសមនឹងការដកហូតអាណត្តិរបស់គាត់៕

ប្រែសម្រួល៖ ស៊ុន លី

To Top