បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានហាមប្រាមបុគ្គលិកការទូតរបស់ខ្លួន នៅក្នុងប្រទេសចិន ក៏ដូចជាសមាជិកគ្រួសារ និងអ្នកម៉ៅការរបស់ពួកគេជាមួយនឹង ការបោសសំអាតសន្តិសុខ ពីការចូលរួមក្នុងប្រភេទនៃទំនាក់ទំនងស្នេហា និងផ្លូវភេទជាមួយពលរដ្ឋចិន។
គោលនយោបាយនេះត្រូវបានគេរាយការណ៍ថា បានអនុវត្តដោយការចាកចេញរបស់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Nicholas Burns ក្នុងខែមករា ប៉ុន្មានថ្ងៃមុនពេលប្រធានាធិបតីអាមេរិក Donald Trump ចូលកាន់តំណែង។
វាបានពង្រីកលើគោលនយោបាយ ដែលបានណែនាំកាលពីរដូវក្តៅមុន ដែលហាមឃាត់បុគ្គលិកនៅស្ថានទូតអាមេរិក និងស្ថានកុងស៊ុលចំនួន៥ មិនឱ្យចូលរួមក្នុងទំនាក់ទំនង ជិតស្និទ្ធជាមួយឆ្មាំចិន និងបុគ្គលិកជំនួយផ្សេងទៀត។
ទោះបីជាយ៉ាងណាក្តីAP បាននិយាយថា វាមិនអាចកំណត់ថាតើ ទំនាក់ទំនងស្នេហា និងផ្លូវភេទ ត្រូវបានកំណត់យ៉ាងពិតប្រាកដ ដោយគោលការណ៍នេះទេ។ ទីភ្នាក់ងារនេះបានរាយការណ៍ថា ការផ្លាស់ប្តូរចុងក្រោយបំផុតបានប្រែក្លាយ គោលនយោបាយប្រកបដោយប្រសិទ្ធភាពទៅជាវិធីសាស្រ្ត មិនភាតរភាព ដែលរំលឹកពីសម័យសង្រ្គាមត្រជាក់។
ក្នុងគោលការណ៍នេះមានតែបុគ្គលិកអាមេរិក ដែលមានទំនាក់ទំនងពីមុនជាមួយជនជាតិចិនប៉ុណ្ណោះ ដែលទទួលរងការលើកលែងដែល ត្រូវបានពិនិត្យជាលក្ខណៈបុគ្គល។
ប្រភពបានអះអាងថា ប្រសិនបើការលើកលែងត្រូវបានបដិសេធ ពួកគេត្រូវមានកាតព្វកិច្ចបញ្ចប់ទំនាក់ទំនងរបស់ពួកគេ។ នរណាម្នាក់ដែលត្រូវបានរកឃើញថាបំពានគោលការណ៍ នឹងត្រូវបញ្ជាឱ្យចាកចេញពីប្រទេសចិន ហើយត្រឡប់ទៅផ្ទះវិញភ្លាមៗ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
