បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីសារព័ត៌មាន The Telegraph បានរាយការណ៍ថា ប្រធានាធិបតីបារាំង Emmanuel Macron អាចនឹងដឹកនាំការងារក្នុងការចូលរួមជាមួយរុស្ស៊ី ក្នុងនាមអ្នកគាំទ្រអឺរ៉ុបរបស់ទីក្រុងគៀវ។
កិច្ចប្រជុំដែលអាចធ្វើឡើងនេះគឺស្ថិតនៅក្នុងគោលបំណងដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន នេះបើយោងតាមប្រភពពី The Telegraph បានរាយការណ៍ដោយដកស្រង់ប្រភពពីវិមាន Elysee Palace បារាំងហើយ មេដឹកនាំបារាំងត្រូវបានគេរាយការណ៍ថាមិនញញើតនឹងការចរចានោះទេពោលគឺវា ផ្ទុយពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ។
ប្រភពបានប្រាប់កាសែតនេះថា លោក Macron ត្រូវបានគេនិយាយថាមានឆន្ទៈក្នុងការចរចា នៅពេលដែលពេលវេលាត្រឹមត្រូវហើយបន្ថែមថាប៉ុន្តែយ់ាងណាក្តីបច្ចុប្បន្ន ពេលវេលាមិនទាន់មកដល់នៅឡើយទេ។
កាលពីខែមីនា លោក Macron បាននិយាយថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប៉ុន្តែនៅពេលដែលទីក្រុងគៀវ និងអ្នកគាំទ្រអឺរ៉ុបរបស់ខ្លួនសម្រេចចិត្តថា ពេលវេលាគឺត្រឹមត្រូវជាមុនសិន។
កាលពីនៅដើមខែមីនា លោក Macron និងលោក Starmer បាននិយាយថា ពួកគេត្រៀមខ្លួនជាស្រេចដើម្បីដឹកនាំ សម្ព័ន្ធនៃឆន្ទៈ ដែលមានបណ្តាប្រទេសអ៊ឺរ៉ុប ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រទីក្រុងគៀវជាមួយនឹងកងទ័ព និងយន្តហោះ ប្រសិនបើខ្លួនបានធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងមូស្គូ៕
ប្រែសម្រួល៖ ស៊ុនលី
