បរទេស៖ ហ្វូងមនុស្សដែលមានការខឹងសម្បារចំពោះវិធី ដែលលោកប្រធានាធិបតី Donald Trump កំពុងដឹកនាំប្រទេស បានដើរដង្ហែក្បួន និងប្រមូលផ្តុំគ្នានៅក្នុងទីក្រុង ជាច្រើនរបស់សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍នៅក្នុងថ្ងៃដ៏ធំបំផុត នៃបាតុកម្មដោយចលនាប្រឆាំង ដែលកំពុងព្យាយាមទទួល បានសន្ទុះឡើងវិញ បន្ទាប់ពីមានការភ្ញាក់ផ្អើល នៃសប្តាហ៍ដំបូងរបស់ប្រធានាធិបតី របស់គណបក្សសាធារណរដ្ឋនៅក្នុងតំណែង។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ដែលគេហៅថា Hands Off! បាតុកម្មត្រូវបានរៀបចំឡើងជាង ១.២០០ ទីតាំងនៅក្នុងរដ្ឋទាំង ៥០ ដោយក្រុមជាង ១៥០ រួមទាំងអង្គការសិទ្ធិមនុស្ស សហជីពការងារ អ្នកតស៊ូមតិ LBGTQ+ អតីតយុទ្ធជន និងសកម្មជនបោះឆ្នោត ។ ការប្រមូលផ្តុំគ្នាបានប្រព្រឹត្តទៅដោយសន្តិវិធី ដោយមិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីការចាប់ខ្លួន នោះទេ។
ក្រុមបាតុកររាប់ពាន់នាក់ នៅក្នុងទីក្រុងនានាដែលស្ថិតនៅជុំវិញប្រទេសចាប់ពី Midtown Manhattan ដល់ Anchorage រដ្ឋ Alaska រួមទាំងនៅរដ្ឋធានី ជាច្រើនរបស់រដ្ឋ បានវាយប្រហារទៅលើសកម្មភាពរបស់លោក Trump និងមហាសេដ្ឋី Elon Musk លើការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល សេដ្ឋកិច្ច អន្តោប្រវេសន៍ និងសិទ្ធិមនុស្ស។ នៅ West Coast ដែលមានសមាជិកសំខាន់ៗខាងក្រុមប្រឆាំង Space Needle របស់ទីក្រុង Seattle ក្រុមអ្នកតវ៉ាបានកាន់ស្លាកសញ្ញា ជាមួយនឹងពាក្យស្លោកដូចជា “ប្រយុទ្ធប្រឆាំងនឹងអប្បជនាធិបតេយ្យ”។ ក្រុមអ្នកតវ៉ាបានស្រែក នៅពេលពួកគេដើរតាមផ្លូវក្នុងទីក្រុង Portland រដ្ឋ Oregon និង Los Angeles ជាកន្លែងដែលពួកគេបានដើរក្បួនពីទីលាន Pershing ទៅកាន់សាលាក្រុង ។
ក្រុមបាតុករបានសម្តែងការខឹងសម្បារ ចំពោះចំណាត់ការរបស់រដ្ឋបាលក្នុងការបណ្តេញបុគ្គលិកសហព័ន្ធរាប់ពាន់នាក់ បិទការិយាល័យរដ្ឋបាល សន្តិសុខសង្គម បិទទីភ្នាក់ងារទាំងមូល ប្រកបដោយប្រសិទ្ធភាព និរទេសជនអន្តោប្រវេសន៍ បន្ថយការការពារអ្នកប្តូរភេទ និងកាត់បន្ថយការផ្តល់មូលនិធិ សម្រាប់កម្មវិធីសុខភាព ៕
ប្រែប្រួលៈ ណៃ តុលា
