បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រជាជនអាមេរិករាប់ពាន់នាក់ បានដើរតាមផ្លូវទូទាំងប្រទេស ដើម្បីតវ៉ាប្រឆាំងនឹង គោលនយោបាយសេដ្ឋកិច្ច និងសង្គមរបស់ប្រធានាធិបតីអាមេរិក Donald Trump និងសម្ព័ន្ធមិត្តជិតស្និទ្ធ របស់លោក Elon Musk ។
តាមប្រភពដដែលបានអ្នករៀបចំ អះអាងថា ការដណ្តើមអំណាច របស់លោក Trump បានធ្វើឱ្យប្រទេសនេះធ្លាក់ ចូលក្នុងវិបត្តិយ៉ាងពេញទំហឹង។
ការប្រមូលផ្តុំគ្នាដើរដង្ហែរជាក្បួននេះ ត្រូវបានគេដាក់ឈ្មោះថា Hands Off! និងរៀបចំដោយក្រុមសកម្មជន ផ្សេងៗគ្នាជាង១៥០ក្រុមបានធ្វើឡើងកាលពីថ្ងៃសៅរ៍ និងបានរីករាលដាលទៅដល់ ទូទាំង៥០រដ្ឋនិងនៅក្នុងជាង១,២០០ ទីតាំង ។
គួរឲ្យដឹងដែរថាក្រុមបាតុករបានរិះគន់ ចំពោះអ្វីដែលពួកគេបានពិពណ៌នាថា ជាការដណ្តើមអំណាចខុសច្បាប់ និង ជារដ្ឋប្រហារ ដោយលោក Trump និងលោក Musk ដែលជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលបានផ្តួចផ្តើមឱ្យមានការបញ្ឈប់ពីវិស័យរដ្ឋរាប់ពាន់ក្នុងគោលបំណងដើម្បីធ្វើឱ្យមានតុល្យភាពថវិកាសហព័ន្ធរបស់សហរដ្ឋអាមេរិកនាពេលចុងក្រោយនេះ៕
ប្រែសម្រួល៖ស៊ុនលី
