បរទេស៖យោងតាមការចេញផ្សាយ របស់ RT លោក Elon Musk បាននិយាយថា ការហូរចូល នៃជនអន្តោប្រវេសន៍ ដ៏ច្រើនបានបង្កើតហានិភ័យ នៃការកើនឡើង នៃអំពើភេរវកម្មនៅអឺរ៉ុបខាងលិច ដែលត្រូវបានកំណត់ដោយការសម្លាប់រង្គាល យ៉ាងអាក្រក់នាពេលខាងមុខ។
យោងតាមទិន្នន័យពីទីភ្នាក់ងារ សហភាពអឺរ៉ុប សម្រាប់សិទ្ធិជ្រកកោនហៅកាត់ថា EUAAបានបញ្ជាក់ថា ពាក្យសុំសិទ្ធិជ្រកកោនជាង ៥០០,០០០នាក់ ត្រូវបានដាក់បញ្ជូលនៅក្នុងប្លុកនេះក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ ដែលប្រហាក់ប្រហែលនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុនហើយក្នុងនោះ មួយចំនួន២៤ភាគរយ ត្រូវបានបញ្ជូនទៅប្រទេសអាល្លឺម៉ង់ បន្ទាប់មកគឺអ៊ីតាលី និងអេស្ប៉ាញដែលមានកំណើន ១៧ភាគរយដូចគ្នា។
ក្នុងអំឡុងពេលសុន្ទរកថា វីដេអូរបស់គាត់ទៅកាន់សមាជ នៃគណបក្សស្តាំនិយមអ៊ីតាលី Lega Nord (Northern League) នៅ Florence កាលពីថ្ងៃអាទិត្យនាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បាននិយាយថា ការធ្វើចំណាកស្រុកដ៏ធំសំបើមបែបនេះវាគឺជារឿងដ៏ឆ្កួតលីលាមួយ ។
លោកបានពន្យល់ថា ការហូរចូលនៃជនបរទេសដែលមានវប្បធម៌ផ្សេងៗគ្នា ច្រើនបែបនេះនឹងនាំទៅរកការបំផ្លិចបំផ្លាញនៃប្រទេសណាដែលអនុញ្ញាត ហើយវានឹងក្លាយទៅជាស្ថានភាពដ៏លំបាកបំផុត។
ក្នុងបទសំភាសនោះផងដែរ លោក Musk ក៏បាននិយាយអំពីបញ្ហាពន្ធគយ ដែលដាក់ដោយលោក Trump លើដៃគូពាណិជ្ជកម្មភាគច្រើន របស់អាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹងអាចបង្កើតភាពជិតស្និទ្ធ និងរឹងមាំជាងមុន
ភាពជាដៃគូនិងការផ្លាស់ទីទៅតំបន់សូន្យពន្ធនា ពេលអនាគត ជាមួយនឹងតំបន់ពាណិជ្ជកម្មសេរីរវាងគ្នា៕
ប្រែសម្រួល៖ស៊ុនលី
