ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរបស់បណ្តាញ CGTN ៖ អ្នកផ្តល់បទសម្ភាសន៍ ជុំវិញពិភពលោក អំពាវនាវឱ្យប្រទេសនានា “ក្រោកឈរឡើង” ដើម្បីនិយាយថា “ទេ”ចំពោះ “អនុត្តរភាពបែបអាមេរិក”

ការធ្វើអនុត្តរភាព របស់សហរដ្ឋអាមេរិក តាមរយៈការដំឡើងពន្ធគយ បានបង្កឱ្យមានការថ្កោលទោសយ៉ាងខ្លាំងក្លា និងមានវិធានការតបត យ៉ាងម៉ឺងម៉ាត់ពីប្រទេសជាច្រើន ។
ឯកសារស្តីពីគោលជំហររបស់ចិន ដែលប្រឆាំង នឹងវិធានការដំឡើងពន្ធគយ ខុសទំនងរបស់អាមេរិក ទទួលបានការឆ្លើយតបជាវិជ្ជមាន ពីសំណាក់សហគមន៍អន្តរជាតិ ។ ការស្ទង់មតិដែលបណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចេញផ្សាយទៅកាន់អ្នកប្រើអ៊ីនធឺណិត ជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍បានអំពាវនាវ ឱ្យប្រទេសនានាចាត់វិធានការដើម្បីប្រឆាំងនឹង “អនុត្តរភាពបែបអាមេរិក”ជាមួយគ្នា និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ផ្ទាល់ខ្លួន ក៏ដូចជាសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិដែលបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ន។

អ្នកផ្តល់បទសម្ភាសន៍ ចំនួន ៨៦,៩%បានយល់ឃើញថា វិធានការតបតរបស់ប្រទេសនានា ដើម្បីប្រឆាំងនឹងការធ្វើអនុត្តរភាព តាមរយៈការដំឡើង ពន្ធគយរបស់សហរដ្ឋអាមេរិក គឺជាសកម្មភាពស្របច្បាប់ ដើម្បីការពារផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ខ្លួន ។
អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,២% បានអំពាវនាវឱ្យប្រទេសកាន់តែច្រើនទៀត ប្រកាន់ជំហរនិងមានចំណាត់ការយ៉ាងសកម្ម ចំពោះបញ្ហាពាណិជ្ជកម្មជា មួយសហរដ្ឋអាមេរិក ។
នៅក្នុងការស្ទង់មតិនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨២,២ % រំពឹងថាអង្គការពាណិជ្ជកម្មពិភពលោក នឹងដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ក្នុងការដោះស្រាយ ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង ប្រទេសដ៏ច្រើន។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៩,៦% គាំទ្រឱ្យប្រទេសនានា ដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នមជ្ឈត្តការ របស់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីប្រឆាំងនឹងវិធានការដំឡើង ពន្ធគយរបស់សហរដ្ឋអាមេរិក ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ។

សូមបញ្ជាក់ថា ការស្ទង់មតិនេះត្រូវបានចេញផ្សាយនៅលើវេទិកាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ីរបស់បណ្តាញ CGTN ។ ក្នុងរយៈពេល ២៤ ម៉ោង មានអ្នកប្រើអ៊ីនធឺណិតនៅក្រៅប្រទេសសរុប ៥១៧៧ នាក់បានចូលរួមក្នុងការស្ទង់មតិនេះ ដើម្បីបង្ហាញពីមតិយោបល់របស់ខ្លួន៕

To Top