ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក រារាំងការនាំចូលអំបិល សមុទ្រពីកសិដ្ឋាន របស់កូរ៉េខាងត្បូង ជុំវិញការព្រួយបារម្ភ ពីការប្រើកម្លាំង ពលកម្មដោយបង្ខំ

Xinhua

បរទេស ៖ សហរដ្ឋអាមេរិកបានបិទ ការនាំចូលផលិតផលអំបិលសមុទ្រ ពីកសិដ្ឋានអំបិលដ៏ធំមួយ របស់កូរ៉េខាងត្បូង ដែលត្រូវបានចោទប្រកាន់ពីបទ ប្រើប្រាស់ពលកម្មទាសករ ដោយក្លាយជាដៃគូពាណិជ្ជកម្មដំបូងគេ ដែលត្រូវចាត់វិធានការ ដាក់ទណ្ឌកម្មប្រឆាំងនឹងបញ្ហាជាច្រើន ទសវត្សរ៍លើកសិដ្ឋានអំបិល នៅកោះដាច់ស្រយាលនៅឆ្នេរសមុទ្រភាគនិរតី របស់ប្រទេសកូរ៉េខាងត្បូង។

យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា គយ និងការការពារព្រំដែន សហរដ្ឋអាមេរិកបានចេញដីកា រក្សាទុកប្រឆាំងនឹងកសិដ្ឋានអំបិល Taepyung ដោយនិយាយថា ព័ត៌មាន “បង្ហាញយ៉ាងសមហេតុផល” អំពីការប្រើប្រាស់កម្លាំងពលកម្ម ដោយបង្ខំនៅក្រុមហ៊ុនក្នុងតំបន់កោះ Sinan ជាកន្លែងដែលផលិតផលអំបិល សមុទ្រភាគច្រើនរបស់កូរ៉េខាងត្បូង ត្រូវបានផលិត។

នៅក្រោមបញ្ជាដែលបាន ចេញកាលពីថ្ងៃពុធកន្លងទៅ បុគ្គលិកគយនៅច្រកចូល របស់សហរដ្ឋអាមេរិកទាំងអស់ត្រូវ បានតម្រូវឱ្យរក្សាទុកផលិតផលអំបិល សមុទ្រដែលមានប្រភពពីកសិដ្ឋាន។

Taepyung គឺជាកសិដ្ឋានអំបិលដ៏ធំបំផុត របស់កូរ៉េខាងត្បូង ដែលផលិតអំបិលប្រហែល ១៦.០០០ តោនក្នុងមួយឆ្នាំ ដែលស្មើនឹង ៦ភាគរយ នៃទិន្នផលសរុបរបស់ប្រទេស, នេះបើយោងតាមទិន្នន័យ របស់រដ្ឋាភិបាល ហើយជាអ្នកផ្គត់ផ្គង់ ដ៏សំខាន់ ដល់ក្រុមហ៊ុនម្ហូបអាហារកូរ៉េខាងត្បូង ។ កសិដ្ឋានដែលមានទីតាំងនៅលើកោះ Jeungdo ក្នុងទីក្រុង Sinan និងជួលដីស្រែអំបិលភាគច្រើនរបស់ខ្លួនទៅឱ្យអ្នកជួល ត្រូវបានចោទប្រកាន់ម្តងហើយម្តងទៀតថា បានប្រើប្រាស់កម្លាំងពលកម្ម ដោយបង្ខំ រួមទាំងក្នុងឆ្នាំ ២០១៤ និង ឆ្នាំ២០២១ ផងដែរ៕
ប្រែប្រួលៈ ណៃ តុលា

To Top