បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បាននិយាយថា ទីក្រុងមូស្គូរំពឹងទុកថា នឹងអាចស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ជាភ្ញៀវកិត្តិយសនៅឯពិធីរំលឹកខួបលើកទី៨០នៃជ័យជម្នះឆ្នាំ១៩៤៥លើពួកណាស៊ីអាល្លឺម៉ង់។
ប្រទេសរុស្ស៊ីបានអញ្ជើញមេដឹកនាំនៃ ប្រទេសជាមិត្ត ជាច្រើនឱ្យចូលរួមក្នុងក្បួនដង្ហែរទិវាជ័យជំនះនៅឆ្នាំនេះនៅថ្ងៃទី៩ខែឧសភា នៅពេលដែលប្រទេសនេះរំលឹកដល់ការបរាជ័យនៃលទ្ធិហ្វាស៊ីសនិយមរបស់សហភាពសូវៀត។
កាលពីខែកុម្ភៈ ប្រភពការពារជាតិឥណ្ឌាបានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថាវត្តមានរបស់លោក Modi នៅក្នុងព្រឹត្តិការណ៍នេះ កំពុងត្រូវបានគ្រោងទុករួចទៅហើយ។
លោក Rudenko បានប្រាប់ TASSទៀតថា កាលពីថ្ងៃអង្គារថា ព័ត៌មានលម្អិតនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌានៅតែត្រូវបានបញ្ចប់ហើយ អ្នកការទូតបាននិយាយថាវាកំពុងដំណើរការ គាត់គួរតែមានវត្តមាននៅទីនោះក្នុងឆ្នាំនេះ។
គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុងញូវដេលី និងទីក្រុងមូស្គូ តាមសេចក្តីរាយការណ៍ក៏បានពិភាក្សាអំពីលទ្ធភាពនៃការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធឥណ្ឌានៅក្នុងក្បួនព្យុហយាត្រាយោធានៅលើទីលានក្រហមនៅទឹកដីរុស្សីផងដេរ៕
ប្រែសម្រួល៖ស៊ុនលី
