ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក និងរុស្សី កំពុងធ្វើការរួមគ្នាលើផែនការបញ្ចប់ ប្រតិបត្តិការរបស់ ស្ថានីយទីអវកាស ISS ទាំងស្រុង

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារអវកាសរុស្ស៊ី និងអាមេរិកកំពុងបង្កើតផែនការសម្រាប់បញ្ចប់ប្រតិបត្តិការទាងអស់របស់ស្ថានីយអវកាសអន្តរជាតិ ហៅកាត់ថាISS ដែលដែលជាអ្នកគ្រប់គ្រងកម្មវិធីជាមួយនឹងអង្គការ NASAនោះផងដែរ ។

ស្ថានីយអវកាសនេះបានចាប់ផ្តើមឡើងវិញនៅឆ្នាំ ១៩៩៨ហើយគម្រោងនេះបានមើលឃើញប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក កាណាដា ជប៉ុន ក៏ដូចជាបណ្តាប្រទេសអឺរ៉ុបជាច្រើនបានចូលរួមកម្លាំងដើម្បីរក្សាប្រតិបត្តិការស្ថានីយ៍ជាមួយគ្នា។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃពុធ លោក Ken Bowersox  ជាអ្នកគ្រប់គ្រងបេសកកម្មប្រតិបត្តិការអវកាស បាននិយាយថា ៖យើងធ្វើការរួមគ្នាដើម្បីរៀបចំផែនការលម្អិតសម្រាប់របៀបដែលយើងនឹងបញ្ចប់ស្ថានីយ៍នៅពេលខាងមុខនេះឲ្យបាន ។

លោកបានបន្ថែមថា៖វាតែងតែមានឱកាសដែលយើងអាចទៅបានយូរជាងនេះ។ វាតែងតែមានឱកាសដែលយើងអាចដើរបានខ្លីជាងប្រសិនបើមានរឿងអាក្រក់កើតឡើងនៅលើស្ថានីយ៍ហើយបច្ចុប្បន្នអ្នកឯកទេសរបស់ NASA កំពុងសហការជាមួយសហការីរបស់ពួកគេមកពីប្រទេសរុស្ស៊ី និងប្រទេសដៃគូផ្សេងទៀត ជាក្រុមដើម្បីរៀបចំក្រុមការងារនេះ ។

យោងតាមការបញ្ជាក់ដោយលោក Bowersox បានឲ្យដឹងដែរថាជាទូទៅប្រធានបទនៃប្រតិបត្តិការ ISS ត្រូវបានពិភាក្សាដោយរដ្ឋាភិបាលទីក្រុងមូស្គូ និងវ៉ាស៊ីនតោនជាប្រចាំរហូតមក៕

ប្រែសម្រួល៖ស៊ុនលី

To Top