បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានផ្តោតម្តងទៀតលើវត្តមានរបស់ចិននៅ អឌ្ឍគោលខាងលិច (Western Hemisphere) កាលពីថ្ងៃពុធមួយថ្ងៃបន្ទាប់ពីបានហៅមហាអំណាចពិភពលោកថា ជាការគំរាមកំហែងដល់ព្រែកជីកប៉ាណាម៉ា។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសន្តិសុខក្នុងតំបន់ លោក Hegseth បាននិយាយថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិនកំពុងគ្រប់គ្រងដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងវិស័យយុទ្ធសាស្ត្រ។
លោក Hegseth បាននិយាយថា «យោធាចិនមានវត្តមានច្រើនពេកនៅ Western Hemisphere។ “កុំឱ្យមានកំហុស! ទីក្រុងប៉េកាំងកំពុងវិនិយោគ និងប្រតិបត្តិការនៅក្នុងតំបន់នេះ ដើម្បីផលប្រយោជន៍យោធា និងចំណេញសេដ្ឋកិច្ចដែលមិនយុត្តិធម៌”។
លោកក៏បានអំពាវនាវឲ្យរដ្ឋាភិបាលក្នុងតំបន់សហការគ្នាដើម្បីរារាំងប្រទេសចិន និងដោះស្រាយការគំរាមកំហែងដែលបង្កឡើងដោយក្រុមជួញដូរគ្រឿងញៀនឆ្លងដែន និងអន្តោប្រវេសន៍ទ្រង់ទ្រាយធំ។
លោក Hegseth បាននិយាយមួយថ្ងៃបន្ទាប់ពីបានជួបប្រធានាធិបតីប៉ាណាម៉ា លោក José Raúl Mulino និងទស្សនាព្រែកជីកប៉ាណាម៉ា។ ប្រទេសទាំងពីរបានយល់ព្រមបង្កើនការសម្របសម្រួលផ្នែកសន្តិសុខ ហើយហាក់ដូចជានិយាយថាពួកគេនឹងធ្វើការឆ្ពោះទៅរកវិធីមួយដើម្បីសងថ្លៃសេវាដែលនាវាចម្បាំងអាមេរិកបង់ដើម្បីឆ្លងកាត់ព្រែកជីកប៉ាណាម៉ា៕
ប្រែសម្រួលៈ ណៃ តុលា
