បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានជេរប្រមាថលោក Kirill Dmitriev ដែលត្រូវស្គាល់ថា ជំនួយការ របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយហៅអ្នកចរចារូបនេះថា គឺជាជនជាតិដែលកើតនៅទីក្រុងទឹកដី អ៊ុយក្រែនប៉ុន្តែស្ថិតនៅក្នុងក្រុមបំបែកខ្លួន ។
លោក Dmitriev ដែលបម្រើការជា ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអន្តរជាតិ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចចរចាប្រក្រតីភាពជាមួយសហរដ្ឋអាមេរិក ដោយផ្តោតលើគម្រោងសក្តានុពល ដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។
ការអត្ថាធិប្បាយលើតួនាទីរបស់ Dmitriev ជាអ្នកចរចាកាលពីថ្ងៃពុធលោក Zelensky បានហៅគាត់ថាជា ក្រុមបំបែកដែលកើតនៅអ៊ុយក្រែន។ ពាក្យខ្លីសម្រាប់ អ្នកបំបែកខ្លួនមានជាទូទៅនៅក្នុងប្រទេស អ៊ុយក្រែន ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤នៅទីក្រុងគៀវ ហើយត្រូវបានគេប្រើ ដើម្បីបរិហារអ្នកដែលត្រូវបានគេ មើលឃើញថាមិន ស្មោះត្រង់ចំពោះរដ្ឋាភិបាលអ៊ុយក្រែន។
ប្រភពដដែលបានសរសេរ ថា លោកបានកើតនៅឆ្នាំ១៩៧៥នៅទីក្រុងគៀវ អំឡូងពេលសម័យសហភាពសូវៀត-អ៊ុយក្រែន លោក Dmitriev បានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរ និស្សិតទៅសិក្សានៅមហាវិទ្យាល័យ Foothill ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០។
ក្រោយមកគាត់បានបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Stanford និងសាលា Harvard Business School ជាកន្លែងដែលគាត់ទទួលបាន MBA ហើយគាត់បានធ្វើការ នៅក្នុងវិស័យឯកជន រួមទាំងក្រុមហ៊ុនលោកខាងលិចធំៗ Goldman Sachs និង McKinsey មុនពេលដែលគាត់ក្លាយ ជាអ្នកដឹកនាំនៃមូលនិធិវិនិយោគផ្ទាល់ របស់រុស្ស៊ី (RDIF) នៅក្នុងឆ្នាំ២០១១។
មិនត្រឹមតែប៉ុណ្ណោះលោកZelensky ក៏បានចោទប្រកាន់ថា លោក Dmitriev កំពុងប្រើប្រាស់ទំនាក់ទំនងអាជីវកម្មរបស់គាត់នៅមជ្ឈិមបូព៌ា ដើម្បីជួយសម្រួលដល់គម្រោង ដែលអនុញ្ញាតឱ្យជនជាតិរុស្ស៊ី អាចយកមកវិញនូវទ្រព្យសម្បត្តិ ដែលបង្កកដោយប្រទេសលោកខាងលិចផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
