បរទេស៖ ប្រទេសចិននៅថ្ងៃសុក្រនេះ បានប្រកាសពីវិធានការតបតវិញ ដោយតម្លើងពន្ធលើទំនិញអាមេរិកពី ៨៤% ទៅ ១២៥% ដោយនឹងចាប់អនុវត្តពីថ្ងៃសៅរ៍ទៅ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងចិនបានបង្កើនសង្គ្រាមពាណិជ្ជកម្មដោយការដំឡើងពន្ធ ក្នុងពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្អាកការយកពន្ធសម្រាប់ប្រទេសដទៃទៀត។
ពន្ធសកលរបស់លោក Trump លើប្រទេសចិនសរុប ១៤៥ភាគរយ ។ នៅពេលដែលលោក Trump បានប្រកាសកាលពីថ្ងៃពុធថាប្រទេសចិនប្រឈមមុខនឹងពន្ធ ១២៥ភាគរយ លោកមិនបានរួមបញ្ចូលពន្ធ ២០ភាគរយ លើប្រទេសចិនដែលភ្ជាប់ទៅនឹងតួនាទីរបស់ខ្លួន ទៅលើថ្នាំប្រភេទ fentanyl នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									