បរទេស៖យោងតាមការចេញផ្សាយរបស់ RT ព្រះអង្គម្ចាស់ណៃចក្រភពងង់គ្លេស Harry បានធ្វើដំណើរដោយស្ងាត់ៗទៅកាន់ទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន ហើយដែលទើបតែត្រូវបានប្រកាសជាសាធារណៈបន្ទាប់ពីព្រះអង្គបានចាកចេញពីប្រទេសនេះប៉ុណ្ណោះ។
ទ្រង់ត្រូវបានគេស្គាល់ផងដែរថាត្រូវបានគេស្គាល់ផងដែរថាជាDuke នៃ Sussex ហើយព្រះអង្គ Harry ក៏ជាសមាជិកទីពីរនៃគ្រួសាររាជវង្សអង់គ្លេសដែលបានធ្វើដំណើរទៅដល់ប្រទេសអ៊ុយក្រែនចាប់តាំងពីផ្ទុះជម្លោះរវាងទីក្រុងម៉ូស្គូនិងទីក្រុងគៀវក្នុងខែកុម្ភៈឆ្នាំ២០២២ដែល កាលពីឆ្នាំមុនព្រះនាង Sophie ដែលជា Duchess of Edinburgh បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនម្តងហើយ។
ប្រភពដដែលបានឲ្យដឹងដែរថាព្រះអង្គម្ចាស់បានយាងមកទីក្រុង Lviv កាលពីថ្ងៃព្រហស្បតិ៍ក្នុងនាមជាស្ថាបនិកនៃមូលនិធិ Invictus Games ដែលបានរៀបចំព្រឹត្តិការណ៍កីឡាសម្រាប់អតីតយុទ្ធជនដែលរងរបួសចាប់តាំងពីឆ្នាំ២០១៤។
ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចលើកនេះ ព្រះអង្គក៏បានទស្សនាកន្លែងស្តារនីតិសម្បទាសម្រាប់ទាហានអ៊ុយក្រែនដែលរងរបួស ហៅថាមជ្ឈមណ្ឌល Superhumansដោយក្នុងនោះទ្រង់ក៏បានជួបពិភាក្សាគ្នាជាមួយអ្នកជំងឺ និងវេជ្ជបណ្ឌិត ហើយបានសង្កេតមើលការវះកាត់ដើម្បីស្តារការស្តាប់ទៅកាន់ទាហានម្នាក់ក្នុងចំណោមទាហានដែលរងរបួសផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
