ព័ត៌មានអន្តរជាតិ

លោក Putin ចំណាយពេលជាង ៤ម៉ោងជួបពិភាក្សា ជាមួយនឹងប្រេសិត ពិសេសលោក Trump

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT បេសកជនពិសេសរបស់សេតវិមានលោក Steve Witkoff បានចាកចេញពីប្រទេសរុស្ស៊ី ដោយសម្ងាត់ដូចគ្នា ដែលគាត់បានមកដល់កាលពីថ្ងៃសុក្រ បន្ទាប់ពីបានចំណាយពេលជាងបួនម៉ោងនិយាយជាមួយប្រធានាធិបតី Vladimir Putin ក្នុងជំនួបបិទទ្វារមួយនាក្នុងទីក្រុង St. Petersburg ។

កិច្ចពិភាក្សាសាជាថ្មី ដែលជាកិច្ចប្រជុំដែលគេស្គាល់ជាលើកទីបី រវាងភាគីទាំងពីរ ត្រូវបានធ្វើឡើងនៅបណ្ណាល័យប្រធានាធិបតី Boris Yeltsin ដោយភាគីទាំងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន ផ្តល់ព័ត៌មានលម្អិតមួយចំនួន អំពីខ្លឹមសារនៃការពិភាក្សាលើកនេះ។

ដំណើរទស្សនកិច្ចចុងក្រោយរបស់លោក Witkoff ទៅកាន់ប្រទេសរុស្ស៊ីបានធ្វើឡើងដោយគ្មានការ ប្រកាសជាសាធារណៈជាមុនទេហើយ អ្នកឃ្លាំមើលចរាចរណ៍ផ្លូវអាកាសបាន តាមដានយន្តហោះដែលមានទំនាក់ទំនងជាមួយបេសកជន អាមេរិកដែលហោះហើរពីរដ្ឋហ្វ្លរីដាទៅកាន់ទីក្រុង St. Petersburg មួយយប់។

គួរឲ្យដឹងដែរថាក្រោយមកវិមានក្រឹមឡាំងបានបញ្ជាក់ថា ការពិភាក្សារយៈពេលបួនម៉ោងផ្តោតលើ ទិដ្ឋភាពនៃការដោះស្រាយជម្លោះអ៊ុយក្រែន ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top