ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា៖ តបតាមការអញ្ជើញរបស់លោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងលោក Lương Cường ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិននឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី១៥ មេសាខាងមុខ។

ដោយឡែក តបតាមការអញ្ជើញរបស់ព្រះអង្គម្ចាស់ Ibrahimប្រមុខរដ្ឋ ម៉ាឡេស៊ី និង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសម៉ាឡេស៊ី និងកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ ថថ្ងៃទី១៨ ខែមេសាខាងមុខ៕

To Top