គៀវ៖ លោក Pavlo Ivanov ដែលជាអាកាសយានិកជនជាតិអ៊ុយក្រែន អាយុ ២៦ឆ្នាំ បានសម្លាប់នៅក្នុងបេសកកម្មប្រយុទ្ធ ខណៈកំពុងហោះហើរយន្តហោះចម្បាំង F-16 កាលពីថ្ងៃសៅរ៍។
កងកម្លាំងអាកាសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គ្រប់កាលៈទេសៈទាំងអស់នៃសោកនាដកម្មកំពុងត្រូវបានស៊ើបអង្កេតដោយគណៈកម្មការអន្តរនាយកដ្ឋាន ដែលបានចាប់ផ្តើមការងាររបស់ខ្លួនរួចហើយ” ។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា អ្នកបើកយន្តហោះ F-16 របស់អ៊ុយក្រែន ជារឿយៗធ្វើបេសកកម្មប្រយុទ្ធក្នុងលក្ខខណ្ឌ “ពិបាកមិនគួរឱ្យជឿ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានចូលរួមរំលែកទុក្ខដល់គ្រួសារអ្នកបើកយន្តហោះ ហើយគួរបញ្ជាក់ថា អ៊ុយក្រែនបានទទួលយន្តហោះចម្បាំង F-16 បាច់ដំបូងក្នុងខែសីហា ឆ្នាំ២០២៤៕
ប្រែសម្រួល ឈូក បូរ៉ា
