ក្នុងឱកាសដែលលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសម៉ាឡេស៊ី ពិធីសម្ពោធការចាក់ផ្សាយកម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាម៉ាឡេស៊ី)បានប្រារព្ធធ្វើនៅក្រុងគូឡាឡាំពួនៅថ្ងៃទី១៥ខែមេសា ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ជាដើមបានថ្លែងសុន្ទរកថាក្នុងពិធីនេះ ។ លោក Shen Haixiong បានថ្លែងថា ថ្ងៃនេះយើងសម្ពោធការចាក់ផ្សាយកម្មវិធី 《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាម៉ាឡេស៊ី) ដែលជាកម្មវិធីប្រណិតនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ជាការអនុវត្តជាក់ស្តែងដ៏រស់រវើកមួយលើក សម្រាប់ការបង្កើនការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នារវាងប្រទេសទាំងពីរ និងជំរុញការរាប់អានគ្នាតាមរយៈសកម្មភាពវប្បធម៌ ។
កម្មវិធីនេះបានបង្ហាញពីភាពអស្ចារ្យ នៃអរិយធម៌ប្រជាជាតិចិននិងការអភិវឌ្ឍនិងវឌ្ឍនភាព របស់ចិនក្នុងយុគសម័យថ្មី ដើម្បីបើកបង្អួចវប្បធម៌មួយសម្រាប់អ្នកផងទាំងពួង ស្វែងយល់ពីអរិយធម៌ប្រជាជាតិចិន និងយល់ដឹងពីការធ្វើទំនើបកម្មតាមបែបផែនចិន ៕

