ព័ត៌មានអន្តរជាតិ

ព្រឹកថ្ងៃព្រហស្បតិ៍នេះ រញ្ជួយដីកម្រិតស្រាលកម្រិតចាប់ពី ១.៦រ៉ិចទ័រ ដល់ ៣.៥ រ៉ិចទ័រ កើតឡើងនៅប្រទេសមីយ៉ាន់ម៉ា និងភាគខាងជើងថៃ

The Nation

បរទេស៖ យោងតាមនាយកដ្ឋានឧតុនិយមរបស់ថៃ បានឱ្យដឹងថា ការរញ្ជួយដីកម្រិតស្រាលចំនួន១២ ត្រូវបានកត់ត្រានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងភាគខាងជើងប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ១៧ មេសានេះ ជាមួយនឹងកម្រិតចាប់ពី ១.៦រ៉ិចទ័រ ដល់ ៣.៥ រ៉ិចទ័រ ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ផ្នែកអង្កេតការរញ្ជួយដីរបស់នាយកដ្ឋានបានបញ្ជាក់ថា ការរញ្ជួយដីចំនួនពីរ ក្នុងចំណោមទាំង១២លើកនេះបានកើតឡើងនៅក្នុងប្រទេសថៃ។

លើកទីមួយ ដែលមានកម្លាំង ១.៦ រ៉ិចទ័រ និងជម្រៅ ២ គីឡូម៉ែត្រ បានកើតឡើងនៅម៉ោង ១២៖៥៣ នាទីព្រឹក នៅក្នុងឃុំ Pong Phrae ស្រុក Mae Lao ខេត្ត Chiang Rai ។ លើកទី២ ដែលមានកម្លាំង ១.៩រ៉ិចទ័រ និងជម្រៅ ៧គីឡូម៉ែត្រ បានកើតឡើងនៅវេលាម៉ោង ៥ និង៤៤នាទីព្រឹក នៅក្នុងឃុំ Saluang ស្រុក Mae Rim ខេត្ត Chiang Mai។

មិនទាន់មានរបាយការណ៍អំពីការខូចខាតទ្រព្យសម្បត្តិ ឬអ្នកស្លាប់និងរបួសនៅពេលរាយការណ៍នោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top