ព័ត៌មានអន្តរជាតិ

កាសែត Bloomberg មើលឃើញថា លុយរូបលរបស់រុស្ស៊ី ទទួលបានលទ្ធផលល្អខ្លាំងដាច់គេ នៅក្នុងឆ្នាំនេះ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The Bloomberg បានរាយការណ៍កាលពីដើមសប្តាហ៍កន្លងមកនេះ ដោយលើកឡើងពីការគណនាដោយផ្អែកលើ ទិន្នន័យទីផ្សារគ្មានបញ្ជរតម្លៃប្រាក់រូបរបស់រុស្សីឬ Ruble បានបង្ហាញភាពលេចធ្លោជាងគេជា រូបិយប័ណ្ណដែលកំពុងដំណើរការល្អជាងគេ របស់ពិភពលោកនៅឆ្នាំនេះ។

អត្រាតម្លៃរបស់រូបិយបណ្ឌនេះបានកើនឡើង ៣៨ភាគរយធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលនេះជាការកើនឡើងខ្លាំងបំផុត នៃរូបិយបណ្ណមួយគិតមកដល់ពេលនេះក្នុងឆ្នាំនេះ។
នៅក្នុងការប្រៀបធៀបលុយរូបលនេះ ក៏មានដំណើរការល្អជាងមាសផងដែរដោយក្នុងនោះ មាសដែលគេចាត់ទុថាជាទ្រព្យសម្បត្តិ ដែលមានសុវត្ថិភាពបំផុតដែលបានកើនឡើងត្រឹមតែ ២៣ភាគរយប៉ុណ្ណោះ ជាការកត់ត្រាកម្រិតខ្ពស់មួយចាប់តាំងពីខែមករា។

អ្នកវិភាគបានលើកឡើងពីការរួមបញ្ចូលគ្នា នៃការអភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយ និងការសម្រេចចិត្តគោលនយោបាយរូបិយវត្ថុ ដោយធនាគារកណ្តាលនៃប្រទេសរុស្ស៊ីថា ជាកត្តាជំរុញដ៏សំខាន់នៃដំណើរការប្រាក់រូបល Ruble។

គួរឲ្យដឹងដែរថាអ្នកវិភាគ​សេដ្ឋកិច្ច​ផ្សេង​ទៀត​ បាន​ចង្អុល​ទៅ​លើ​តម្លៃ​កម្ចី​ខ្ពស់ផងដែរ ដែលក្នុងនោះ នៅក្នុងខែតុលា ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី បានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនដល់កម្រិត ២១ភាគរយ ដើម្បីទប់ស្កាត់អតិផរណា ហើយបានរក្សាស្ថិរភាពចាប់តាំងពីពេលនោះមក៕

ប្រែសម្រួល៖ ស៊ុន លី

To Top