បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប៉ូលិសក្នុងតំបន់បានអះអាងថា មានហេតុការណ៍ការបាញ់ប្រហារមួយ បានកើតឡើងនៅសាកលវិទ្យាល័យរដ្ឋហ្វ្លរីដា (FSU) បានបណ្តាលឲ្យមនុស្សពីរនាក់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស រួមទាំងខ្មាន់កាំភ្លើងដែលសង្ស័យផងដែរ ដែលឥឡូវនេះត្រូវបានឃុំខ្លួនរួចទៅហើយ។
យោងតាមទីភ្នាក់ងារព័ត៌មាន AP ដែលទទួលបានសេចក្តីរាយការណ៍ពី ប្រធានប៉ូលិសលោក Jason Trumbowerបានឲ្យដឹងទៀតថា មនុស្សពីរនាក់ដែលបានស្លាប់ មិនមែនជានិស្សិតនៅសាកលវិទ្យាល័យនោះទេ ប៉ុន្តែអ្នកបាញ់ប្រហារត្រូវបានគេជឿថា ជានិស្សិតដែលសិក្សានៅក្នុងសកលវិទ្យាល័យនេះ។
ប្រភពដដែលបានកំណត់អត្តសញ្ញាណជនសង្ស័យថាមានឈ្មោះ Phoenix Ikner អាយុ ២០ឆ្នាំ ជាកូនប្រុសរបស់មន្ត្រីជាន់ខ្ពស់ប៉ូលិសម្នាក់នៅក្នុងតំបន់។
កាំភ្លើងចំនួន៣ដើមត្រូវបាន រកឃើញវិញដែលក្នុងនោះ កាំភ្លើងខ្លីមួយដើមរបស់ជនសង្ស័យ កាំភ្លើងខ្លីមួយដើមនៅក្នុងអគារ Student Union ក្នុងបរិវេណសាលា Tallahassee និងអាវុធមួយទៀតស្ថិតនៅក្នុង រថយន្តដែលចតចោលនៅក្បែរនោះ។
គេដឹងទៀតដែរថាហេតុការនេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅថ្ងៃព្រហស្បត្តិ៍ នៅជិតអគារសម្ព័ន្ធនិស្សិត ដែលក្រោយមកបានបង្ខំឲ្យមានការបិទទ្វារយ៉ាងឆាប់រហ័ស និងបញ្ជាឱ្យមានការជន្លៀសខ្លួនសម្រាប់សិស្ស និងបុគ្គលិកខណៈដែលបច្ចុប្បន្ន និស្សិតជាង៤២,០០០ នាក់ត្រូវបានចុះឈ្មោះនៅសាកលវិទ្យាល័យមួយនេះ៕
ប្រែសម្រួល៖ ស៊ុន លី
