ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា កិច្ចចរចាសន្តិភាពអ៊ុយក្រែន នៅតែលំបាក ខណៈមានវឌ្ឍនភាពមួយចំនួន។
លោក Peskov បានលើកឡើងថា រុស្ស៊ីស្វែងរកការដោះស្រាយជម្លោះអ៊ុយក្រែន ដោយគិតពីផលប្រយោជន៍របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ការរីកចម្រើនត្រូវបានធ្វើឡើងដូចជា ការផ្អាកជាបណ្តោះអាសន្ននៃការធ្វើកូដកម្ម លើហេដ្ឋារចនាសម្ព័ន្ធថាមពល។
ដោយអត្ថាធិប្បាយលើបទឈប់បាញ់នេះ លោក Peskov បានឲ្យដឹងថា បទឈប់បាញ់រយៈពេលមួយខែបានផុតកំណត់ហើយ ហើយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន មិនបានចេញបញ្ជាអ្វីទៀតនោះទេ។
បន្ទាប់ពីកិច្ចពិភាក្សាដាច់ដោយឡែករបស់ពួកគេជាមួយគណៈប្រតិភូអាមេរិក កាលពីចុងខែមីនា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាដើម្បីបង្កើតវិធានការ អនុវត្តការហាមឃាត់រយៈពេល ៣០ ថ្ងៃលើការវាយប្រហាររោងចក្រថាមពលរបស់គ្នាទៅវិញទៅមក ដែលត្រូវបានស្នើឡើងជាលើកដំបូងនៅថ្ងៃទី១៨ ខែមីនា៕
ប្រែសម្រួល ឈូក បូរ៉ា
