បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិនបានច្រានចោលការអះអាងរបស់អ៊ុយក្រែន ដែលថាទីក្រុងប៉េកាំងបានធ្វើការផ្គត់ផ្គង់ផ្តល់អាវុធជាច្រើនទៅដល់ទីក្រុងមូស្គូ ដោយសម្ងាត់ថាជាឧបាយកលនយោបាយដែលគ្មានមូលដ្ឋានត្រឹមត្រូវ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរបស់លោក មិនដែលផ្តល់អាវុធដ៍សាហាវដល់ភាគីណាមួយចំពោះជម្លោះអ៊ុយក្រែន ហើយបានរក្សាការនាំចេញការប្រើប្រាស់២ ដងរបស់ខ្លួននៅក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង។
មន្ត្រីដដែលបានបន្ថែមថា រដ្ឋាភិបាលក្រុងប៉េកាំងពេញចិត្តចំពោះ បទឈប់បាញ់ និងការចរចាដើម្បីសន្តិភាព រវាងទីក្រុងគៀវ និងទីក្រុងមូស្គូ។
ការលើកឡើងនេះកើតឡើងបន្ទាប់ពីការចោទប្រកាន់មួយកម្រិតដោយមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃព្រហស្បតិ៍ថាគាត់បានទទួលព័ត៌មានសំខាន់ មិនគួរឱ្យរីករាយ ដែលថា ប្រទេសចិនកំពុងផ្គត់ផ្គង់អាវុធដល់ប្រទេសរុស្ស៊ី ។
គួរឲ្យដឹងដែរថាមេដឹកនាំអ៊ុយក្រែនលោក Zelensky បានចោទប្រកាន់ប្រទេសចិនថាបានផលិតអាវុធជាក់លាក់នៅលើដីរុស្ស៊ី ដោយសន្យាថានឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនៅពេលក្រោយផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី
