ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យ ក្រសួងការបរទេសរុស្សី លើកឡើងថា អធិកាបតីអាល្លឺម៉ង់ថ្មី នឹងអាចបង្កការគម្រាមកំហែង ដល់ពិភពលោក

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានផ្តល់យោបល់ថាអធិការបតី អាល្លឺម៉ង់ ដែលនឹងឡើងមកកាន់តំណែងនោះ នឹងអាចបង្កើតឡើងវិញ នូវយុគសម័យដ៏ខ្មៅងងឹត ក្នុងប្រវត្តិសាស្ត្រជាការឆ្លើយតប ទៅនឹងរបាយការណ៍ ដែលថាលោកនឹងសន្យា ទទួលខុសត្រូវម្តងទៀត នៅក្នុងសុន្ទរកក្នុង អំឡុងពេលបុណ្យ Easter ។

កាលពីថ្ងៃសៅរ៍កាសែត Bild បានរាយការណ៍ថា នៅក្នុងសុន្ទរកថាលោក Friedrich Merz នឹងសន្យាថា ប្រទេសអាល្លឺម៉ង់នឹងទទួលខុសត្រូវម្តងទៀត  នៅអឺរ៉ុបនិងនៅលើពិភពលោក ។ មិនខ្លាំងទេតែអាចទុកចិត្តបាន។ មិនក្រអឺតក្រទម ប៉ុន្តែក្នុងលក្ខណៈដូចដៃគូ ។

នៅក្នុងការបង្ហោះនៅលើ Telegram របស់នាងនៅពេលក្រោយ នៅថ្ងៃសៅរ៍លោកស្រី Zakharova បានសួរយ៉ាងចំៗថា តើសម័យប្រវត្តិសាស្ត្រមួយណា ម្តងទៀត ដែលវាគឺសំដៅទៅលើការលើកឡើង ដែលបានអះអាងដោយលោកMerz។

ថ្លែងទៅកាន់ ARD កាលពីថ្ងៃអាទិត្យសប្តាហ៍មុន លោក Merz ដែលត្រូវបានគេរំពឹងថា នឹងត្រូវបានតែងតាំងជាអធិការបតី ជាផ្លូវការនៅថ្ងៃទី៦ ខែឧសភា ។ លោក បាននិយាយថា អាល្លឺម៉ង់នឹងអាចបញ្ជូនមីស៊ីល Taurus ទៅកាន់អ៊ុយក្រែន ដែលគ្រប់គ្នាបានដឹងហើយថា អាវុធនេះអាចធ្វើការវាយប្រហារ បានទៅដល់ចម្ងាយ៥០០គីឡូម៉ែត្រ។

គួរឲ្យដឹងដែរថាអតីតអធិកាបតី អាល្លឺម៉ង់លោក Olaf Scholz តែងតែបានបដិសេធម្តង ហើយម្តងទៀត នូវសំណើរបស់ទីក្រុងគៀវ សម្រាប់ការផ្គត់ផ្គង់មីស៊ីលទាំងនេះ ដោយលើកឡើងពីការភ័យខ្លាច នៃការកើនឡើង នៃជម្លោះជាមួយនឹងទីក្រុងមូស្គូ៕

ប្រែសម្រួល៖ស៊ុនលី

To Top